Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភយូបសគ្គ ( ន.នាមសព្ទ ) [ភយូប៉ៈស័ក ] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភយ + ឧបសគ្គ; --+ ឧបសគ៌ ) ឧបសគ្គ​ដែល​គួរ​ខ្លាច, សេចក្ដី​ទើសទាក់​យ៉ាង​សម្បើម : មាន​ភយូបស័គ្គ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) :ភយូបស័គ្គ កើត​មាន​តាម​ថ្នាក់ កម្ម​កាច​ចេញ​មុខ ចេញ​ផ្ដល់​ឲ្យ​ផល ជូរ​ចត់​ជា​ទុក្ខ អ្នក​ចង់​បាន​សុខ គួរ​កុំ​ប្រមាទ ។(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបសគ្គ ទៀត​ផង) ។
  2. ភរ ( កិ.កិរិយាសព្ទ )
    ពោល​ពាក្យ​មិន​ពិត, កុហក ។ គុ. ឬ កិ. វិ. ដែល​មិន​ពិត, កុហក : មនុស្ស​ភរ, សម្ដី​ភរ; និយាយ​ភរ ។
    - ភរភាយ ភរ​រហាចរហ​តាម​តែ​រួច​ពី​មាត់ ។
    - ភរ​ភូត ឬ - ភូត​ភរ ភរ​ទាំងស្រុង; ដែល​សុទ្ធ​តែ​ភរ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មនុស្ស​មេ​ភរ ចេះ​តែ​កម្ទរ ភរ​ឲ្យ​គេ​ស្ដាប់ ភរ​ទៅ​ភរ​ទៅ ត្រូវ​លង់​ចំណាប់ អ្នក​ផង​គេ​ចាប់-ថ្នាក់​ព្រោះ​តែ​ភរ ។
  3. ភរណី ( ន.នាមសព្ទ ) [ភៈរៈនី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ផ្កាយ​ពួក​មួយ (ព. ស. ហ.) ។
  4. ភរណ​កម្ម ( ន.នាមសព្ទ ) [ភៈរៈណៈក័ម ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--កម៌ន៑) ការ​ចិញ្ចឹម; ការ​ឈ្នួល : ធ្វើ​ភរណ​កម្ម, ចិញ្ចឹម​ជីវិត​ដោយ​ភរណ​កម្ម, ភរណ​កម្ម​របស់​កម្ម​ករ ។
  5. ភរិយា ( ន.នាមសព្ទ ) [ភៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភាយ៌ា) ស្រ្តី​ដែល​ស្វាមី​ត្រូវ​ចិញ្ចឹម (ប្រពន្ធ) : ស្វាមី​ភរិយា, បុត្រ​ភិរិយា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្លែង​ហើរ​ដ្បិត​ខ្យល់ នាយ​ថ្កើង​ដ្បិត​ពល រក្សា​ឲ្យ​សុខ ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក ដ្បិត​ភរិយា​ជា ។ (សាស្ត្រា​ច្បាប់ រាជ​នេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្ដី និង ប្រពន្ធ ទៀត​ផង ។
  6. ភរិយាដ ( ន.នាមសព្ទ ) [ភៈរិយាត ]   ( សំ. ក្ល.សំស្រ្កឹតក្លាយ )
    (សំ.) (ភាយ៌ាដ) បុរស​ដែល​ព្រម​ឲ្យ​ភរិយា​របស់​ខ្លួន​ស្វែង​រក​ប្រយោជន៍ ដោយ​បែប​បទ​ជា​ស្រ្តី​ពេស្យា, មនុស្ស​អ្នក​បណ្ដោយ​ប្រពន្ធ​ឲ្យ​ធ្វើ​ជា​ស្ត្រី​ផ្កា​មាស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នែ​អ្នក​ភរិយាដ ចូរ​ខំ​ខ្មីឃ្មាត បំពេញ​មុខការ ចូរ​កុំ​រវាត ចាក​សីលាចារ ធ្វើ​ស្រែ​ចម្ការ លក់​ដូរ​វិញ​ទៅ !
  7. ភរិយាដិក ( ន.នាមសព្ទ ) [ភៈ--]   ( សំ. ក្ល.សំស្រ្កឹតក្លាយ )
    (សំ.) (ភាយ៌ាដិក) បុរស​អ្នក​លុះ​ក្នុង​អំណាច​ភរិយា, មនុស្ស​អ្នក​ខ្លាច​ប្រពន្ធ គឺ​មនុស្ស​ដែល​ប្រពន្ធ​ត្រួតត្រា​ហែ​ហៃ​លើ​ជានិច្ច ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃ​ភរិយា​ដិក ចូរ​មាន​សំណឹក នឹក​ឃើញ​ខ្លះ​ទៅ សម​ចរិយា ជា​ធម៌​ឥត​សៅ ទោះ​ប្រាជ្ញ​ទោះ​ខ្លៅ តែង​កាន់​រក្សា ។
  8. ភរិយាតិក្រម ( ន.នាមសព្ទ ) [ភៈ--ក្រំ ]   ( សំ. ក្ល.សំស្រ្កឹតក្លាយ )
    (សំ.) (ភាយ៌ាតិក្រម ) ការ​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា, ការ​ក្បត់​ចិត្ត​ប្រពន្ធ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ភរិយាតិក្រម ជា​កម្ម​ច្រឡំ ច្រឡូក​ដោយ​បាប អ្នក​ធ្វើ​អំពើ អរ​ភ័យ​ដរាប អរ​ព្រោះ​តែ​ច្រាប ភ័យ​ព្រោះ​គេ​ដឹង ។
  9. ភល ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភល “បៀតបៀន; កម្ចាយ​សេចក្ដី; ធ្វើ​ឲ្យ​សាយ​ភាយ...”) ដាល​ខ្ជោល​ឡើង; ភាយ​ខ្ជោល​ឡើង; ព្រល : ទឹក​ភល, ទឹក​កួច​ភល​ៗ; ធ្លាយ​ទឹក​ភល​ៗ ។
  10. ភវតណ្ហា ( ន.នាមសព្ទ ) [ភៈវៈតន់ហា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភវ + ត្ឫឞ្ណ‌ា) ចំណង់, តម្រេក, សម្រេក ក្នុង​ភព គឺ​សេចក្ដី​ចង់​កើត​ចង់​មាន​ក្នុង​ភព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភព និង តណ្ហា ផង) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar