Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភាជនវិសេស ( ន.នាមសព្ទ ) [ភាជៈនៈ វិសែស ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--វិឝេឞ) ភាជនៈ​ដ៏​ប្រសើរ, ដ៏​ប្លែក ឬ​ភាជនៈ​សម្រាប់​ប្រើ​ប្រាស់​ដោយ​ឡែក, សម្រាប់​ប្រើប្រាស់​មួយ​ដង​មួយ​កាល : ចាន​នេះ​ជា​ភាជន​វិសេស​សម្រាប់​លោក​នាយ ។
  2. ភាជនីយភណ្ឌ ( ន.នាមសព្ទ ) [ភាជៈនីយៈ ភ័ន ]   ( បា.បាលី​ ( បាលីភាសា ) )
    របស់​ដែល​គួរ​ចែក, ដែល​គួរ​បែង​ចែក​គ្នា​បាន ។
  3. ភាជនៈ ( ន.នាមសព្ទ ) [ភាជៈនៈ ឬ ភាច ] or ភាជន៍
    (ភាជន) ប្រដាប់​សម្រាប់​ដាក់​ភោជនា​អាហារ​មាន​បាយ​ជាដើម : ភោជន​មួយ​ភាជនៈ, ភាជន៍​មាស ។
  4. ភាណ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​ពោល, ការ​និយាយ, ការ​ប្រាប់, ការ​សូត្រ ។
  5. ភាណវារ ( ន.នាមសព្ទ ) [ភាណៈវារៈ] or ភាណវារៈ   ( បា.បាលី​ ( បាលីភាសា ) )
    វារៈ​នៃ​ការ​សូត្រ, ដំណើរ​សូត្រ​មួយ​ចប់​យ៉ាង​វែង គឺ​ប្រវែង​ធម៌​ដែល​ល្មម​សូត្រ​មួយ​លើក​ៗ​បាន; ឈ្មោះ​គម្គីរ​ដែល​រួបរួម​ធម៌​ពុទ្ធ​សាសនា សម្រាប់​ពួក​បព្វជិត​ទន្ទេញ​ឲ្យ​ចាំ​មាត់​សូត្រ​តាម​លំដាប់​ថ្ងៃ ។
  6. ភាណុ ( ន.នាមសព្ទ ) or ភានុ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភានុ) ព្រះ​អាទិត្យ ។
    - ភាណុ​ពង្ស ឬ - ភាណុ​ពន្ធុ ពង្ស ឬ​ផៅ​ពង្ស​នៃ​ព្រះ​អាទិត្យ; អ្នក​ដែល​មាន​ពូជ​ពង្ស ឬ​មាន​ផៅ​ពង្ស​ព្រះ​អាទិត្យ (ព្រះ​សក្យមុនី​គោតម) ។
    - ភាណុ​រង្សី រស្មី​ព្រះ​អាទិត្យ ។
  7. ភាណុមា ( ន.នាមសព្ទ ) or ភានុមា   ( បា.បាលី​ ( បាលីភាសា ) )
    (< ភាណុ ឬ ភានុ + មន្តុ ) អ្នក​មាន​រស្មី គឺ​ព្រះអាទិត្យ ។
  8. ភាតរ​ភាព ( ន.នាមសព្ទ ) [ភាតរ៉ៈភាប] or ភាតុ​ភាព   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (-- + ភាវ; ភ្រាត្ឫ + ភាវ) ភាវៈ​នៃ​បង​ប្អូន; សេចក្ដី​រាប់​រក​គ្នា​ដូច​បង​ដូច​ប្អូន : ភាតរ​ភាព ឬ​ភាតុ​ភាព​របស់​ពួក​មនុស្ស, សង្គ្រោះ​គ្នា​ដោយ​ភាតរ​ភាព, និយាយ​ស្ដី​រក​គ្នា​ដោយ​ភាតរ​ភាព ឬ​ដោយ​ភាតុ​ភាព ។
  9. ភាតា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភាតុ > ភាតា; ភ្រាត្ឫ) បង​ប្អូន​ប្រុស; (រ. ស.) : ព្រះ​ភាតា ។
    - កនិដ្ឋ​ភាតា ប្អូន​ប្រុស; ជេដ្ឋ​ភាតា បង​ប្រុស (រ. ស.) ។
  10. ភាតុភាព
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាតរ​ភាព) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar