Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លហុ ( គុ.គុនសព្ទ ) [លៈហ៊ុ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លឃុ) ស្រាល; រហ័ស, ឆាប់, រួសរាន់; ភ្លាម; រប៉ិចរប៉ី, រាយ​រង;... ។ ន. (ព. វ.) អក្សរ​ដែល​មាន​សំនៀង​ស្រាល​រហ័ស ជា​គូ​គ្នា​នឹង​អក្សរ​គរុ :
    - និយាយ​ត្រឹម​ត្រូវ​តាម​គរុ​លហុ គឺ​និយាយ​ត្រឹម​ត្រង់​តាម​អក្សរ​មាន​សូរ​ធ្ងន់​ឬ​យឺត​មិន​កញ្ឆក់​ឲ្យ​រហ័ស​ដូច​ជា សារ​ប្រយោជន៍ មិន​ថា សៈរ៉ៈ​ប្រយោជន៍, កសាង មិន​ថា ក៏សាង ជាដើម ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អក្ខរប្បភេទ ផង ។
    - លហុ​កម្ម កម្ម​ស្រាល; ការ​ងារ​ស្រាល; ការ​រប៉ិចរប៉ី, រាយ​រង ។
    - លហុ​ចិត្ត,
    - លហុ​ចិន្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លឃុ) ។
    - លហុ​ទណ្ឌ​កម្ម ទណ្ឌ​កម្ម​ស្រាល ។
    - លហុ​ទោស ទោស​ស្រាល ។
    - លហុ​បរិក្ខារ ឬ - លហុ​ភណ្ឌ បរិក្ខារ ឬ​របស់​រាយ​រង; ក្នុង​វិន័យ​ពុទ្ធ​សាសនា សំដៅ​របស់​រាយ​រង​មាន​បាត្រ​និង​ចីវរ​ជាដើម ។
    - លហុ​ភាព ភាព​ឬ​ភាវៈ​ស្រាល ។
    - លហុ​ភារៈ ភារៈ​ស្រាល, បន្ទុក​ស្រាល ។ល។
  2. លហុកាបត្តិ ( ន.នាមសព្ទ ) [លៈហ៊ុកា ប័ត ]   ( បា.បាលី​ ( បាលីភាសា ) )
    (< លហុក + អាបត្ដិ) អាបត្តិ​ស្រាល គឺ​អាបត្តិ ៥ កង តាំង​ពី​ថុល្លច្ច័យ​ចុះ​ទៅ​ដល់​ទុញ្ភសិត (ព. វិ. ពុ.) ។ ព. ផ្ទ. គរុកាបត្តិ ។
  3. លា ( កិ.កិរិយាសព្ទ )
    លាត​ឬ​ត្រដាង​អ្វី​ៗ​ដែល​មូរ, ដែល​បត់, ដែល​ក្តាប់​ឬ​ក្តោប ឲ្យ​រលា : លា​របុំ​កន្ទេល, លា​ដៃ, លា​សំពត់ ។ ប្រាប់​ឲ្យ​ដឹង​ថា​ត្រូវ​លាក​ចាក​គ្នា​ទៅ : លា​គ្នា; ខ្ញុំ​លា​អ្នក​រាល់​គ្នា​សិន​ហើយ ! ។ ប្រាប់​ថា​ឈប់​លែង​ទទួល​ភារៈ ឬ​លែង​ធ្វើ​ការ​ត​ទៅ​ទៀត : លា​ងារ, លា​ឈប់​លែង​ធ្វើ​ការ ។ គុ. ឬ កិ. វិ. ដែល​រលា, ដែល​រីក​ត្រដាង : ផ្កា​ព្រលឹត​លា​កំពាង ។
    - លា​បាប​លា​កម្ម តាំង​ប្តេជ្ញា​ថា លែង​ធ្វើ​អំពើ​ពុំ​ប្រសើរ​ត​ទៅ​ទៀត ។
    - លា​បំណន់ និយាយ​រៀប​រាប់​ស្រាយ​បំណន់ ។
    - លា​លាក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាក) ។
    - លា​សិក្ខា ឬ - លា​សីល​ផ្នួស ពោល​ពាក្យ​ប្រាប់​ថា​ឈប់ លែង​ធ្វើ​ជា​អ្នក​បួស, ចាក​សិក្ខា ។
    - លា​សឹក ប្រាប់​ឲ្យ​ដឹង​ថា​នឹង​សឹក (ចាក​ផ្នូស) ។
    - លា​សម្ដី លើក​សម្ដី​ដើម​ចោល​កុំ​ឲ្យ​អ្នក​ម្ខាង​ប្រកាន់​យក​ជា​ការ​ត​ទៅ ។ល។
    - ម្លិះលា ម្លិះ​មួយ​ប្រភេទ​មាន​ស្រទាប់​ផ្កា​រីក​លា​កំពាង​ឥត​រួត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្លិះ ផង) ។
  4. លា ( គុ.គុនសព្ទ, ន.នាមសព្ទ )
    មាតា​ឬ​បិតា​របស់​លួត : ជីដូន​លា, ជីតា​លា ។ កូន​របស់​ចៅ​លួត : ចៅ​លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីលា ផង) ។
  5. លា ( ន.នាមសព្ទ )
    សត្វ​ពាហនៈ​មួយ​ប្រភេទ រូប​រាង​ប្រហែល​នឹង​សេះ តែ​ស្លឹក​ត្រចៀក​វែង​ជាង កន្ទុយ​ស្រដៀង​នឹង​កន្ទុយ​គោ​តែ​ខ្លី​ជាង ។
  6. លាក ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (លាក អ. ថ. ល៉ាក “ទាញ, អូស”) ងាក, បែរ, ថយ, ទាស, ឃ្លាត​ចាក​ទី, ចាក​គ្នា ឬ ឃ្លាត​ចាក​ប្រក្រតី : លាក​ចិត្ត, លាក​ចាក​គ្នា ។
    - លាក​លា លា​ដើម្បី​ចេញ​ចាក​គ្នា ឬ​លា​រួច​ហើយ​ចេញ​ចាក​គ្នា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា លា​លាក ក៏​បាន) : បើ​បាន​ជា​លា​លាក ចូរ​កុំ​ងាក​បែរ​មើល​ក្រោយ ទោះ​រស់​ស្លាប់​ក៏​ដោយ ត្រូវ​កុំ​ឲ្យ​លំបាក​ទៀត ។
  7. លាកុដិក ( ន.នាមសព្ទ ) [--ដិក ឬ--កៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    អ្នក​បម្រើ; បើ​ស្ត្រី​ជា លាកុដិកា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លាកុដិក ផឹក​ស្រវឹង មិន​ដឹង​ខ្លួន, តែ​គាប់​ជួន កុដិកា ជួយ​ដោះ​ស្រាយ, ឲ្យ​ផុត​ទោស ដោយ​សន្តោស នៃ​ចៅហ្វាយ, ដែល​លោក​ស្រាយ មិន​ប្រកាន់ បាន​រួច​ខ្លួន ។ លាកុដិកា លុប លា ចេញ​ទុក​ត្រឹម​តែ កុដិកា ហៅ​ថា អាទិ​លុប, ដូច ឧបាសក > បាសក ដែរ ។
  8. លាក់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​មាន​គន្លាក់ : លាក់​ឈើ ។ បិទ​បាំង, បំបាំង​ឬ​ទុក​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង : លាក់​របស់, លាក់​ខ្លួន, លាក់​ពុត ។
    - លាក់​កំនួច លាក់​គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់​ល្បិច, លាក់​ចំណេះ ។ លាក់​បាំង​អ្វី និ. ពាក្យ​និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្ដី​ទៀង​ត្រង់​មិន​លាក់​មិន​បំបាំង : លាក់​បាំង​អ្វី ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ទ័ល​ក្រ​ណាស់​បាន​ជា​មក​រក​ខ្ចី​ប្រាក់​អ្នក ។
    - លាក់​លៀប ឬ - លាក់​លៀម លាក់​ក្បិតក្បៀត​ទុក​សំចៃ ឬ​លាក់​ទុក​នៅ​កៀន​កោះ ។
    - លាក់​សុំ លាក់​ទុក​ត្រដក់​ត្រសុំ ។ល។
  9. លាក់កន្សែង ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​ក្មេង​មួយ​ប្រភេទ​លេង​ដោយ​ក្មេង​ច្រើន​នាក់​អង្គុយ​ដំកង់​ទល់​មុខ​គ្នា ក្មេង​ម្នាក់​ឆ្មូល​កន្សែង​កាន់​ដើរ​ក្រឡឹង​ជុំ​វិញ ដើម្បី​លប​ដាក់​កន្សែង​លាក់​ពី​ក្រោយ​ខ្នង​ក្មេង​ណា​ម្នាក់, ហាម​ផ្តាច់​មិន​ឲ្យ​អ្នក​អង្គុយ​ដំកង់​ងាក​មើល​ក្រោយ ឬ​យក​ដៃ​ស្ទាប​ពី​ក្រោយ​ឡើយ, បើ​ក្មេង​ដែល​គេ​លាក់​កន្សែង​ពី​ក្រោយ​ខ្នង​នោះ​មិន​ដឹង​ទេ, លុះ​អ្នក​លាក់​កន្សែង​ដើរ​ក្រឡឹង​ម្តង​ទៀត មក​ដល់​ត្រូវ​ចាប់​កន្សែង​គក់​ខ្នង​ក្មេង​នោះ​មួយ​ដៃ​ហើយ​មាន​អំណាច​ត្រូវ​កាន់​កន្សែង​ដើរ​ក្រឡឹង​លាក់​ត​ទៅ​ទៀត; ប៉ុន្តែ​បើ​ដឹង​ហើយ​លូក​ចាប់​យក​កន្សែង​បាន​មុន​គេ​មក​ដល់, ត្រូវ​ក្រោក​ឡើង​ភ្លាម​កាន់​កន្សែង​ដើរ​ក្រឡឹង​លាក់​តាម​ចិត្ត​ទៅ; ឯ​អ្នក​ដែល​លាក់​កន្សែង​មុន​នោះ​ត្រូវ​មក​អង្គុយ​ដំកង់​ជា​មួយ​នឹង​គេ​រាល់​គ្នា​វិញ ត្រង់​កន្លែង​អ្នក​ដែល​ក្រោក : លេង​លាក់​កន្សែង (ច្រើន​លេង​តែ​ក្នុង​វេលា​យប់, ជា​ល្បែង​ហាត់​បង្វឹក​ស្មារតី​ឲ្យ​វៃ) ។
  10. លាក់កូនកាស ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​កូន​ក្មេង​មួយ​ប្រភេទ​លេង​ដោយ​បោះ​ខ្នាច់​មួយ​បណ្តែត​ទឹក ហើយ​នាំ​គ្នា​កញ្រ្ជោក​ទឹក​ពន្លិច​ខ្នាច់​នោះ រួច​ឈប់​បង្អង់​គន់​រក​មើល​ខ្នាច់​ដែល​អណ្តែត​ឡើង​វិញ, បើ​អ្នក​ណា​ឃើញ​មុន​គេ​ហើយ​ចាប់​យក​ខ្នាច់​បាន​អ្នក​នោះ​ត្រូវ​ចាប់​ញៀច​ស្លឹក​ត្រចៀក​អ្នក​ទាំងអស់​គ្នា ស្រែក​ថា ញៀច ! ... រួច​ខ្លួន​តែ​អ្នក​ដែល​មុជ​ទឹក​ទាន់ : លេង​លាក់​កូន​កាស (អ្នក​ស្រុក​ខ្លះ​ហៅ លេង​ទះ​ខ្នាច់, ខ្លះ​ហៅ​ លេង​ទះ​កាច់; ជា​ល្បែង​ហាត់​បង្វឹក​ភ្នែក​ឲ្យ​វៃ) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar