Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្ឃា ( ន.នាមសព្ទ )
    ឈើ​តូច​មួយ​ប្រភេទ ពួក​សង្ឃ័រ ស្លឹក​និង​ផ្លែ​ទ្រើស​ៗ​ជាង​សង្ឃ័រ ផ្លែ​ទុំ​មាន​រស​ជូរអែម បរិភោគ​បាន ។
  2. សង្ឃាដី ( ន.នាមសព្ទ ) [តាម​ទម្លាប់ សង់ឃ្ដី, ជើង ដ]   ( បា.បាលី​ ( បាលីភាសា ) )
    (សង្ឃាដិ) សំពត់​ឃ្នាប​ឬ​សំពត់​សម្រាប់​ពាក់​ពាត គឺ​សំពត់​ដែល​ដេរ​គួប​គ្នា​ជា​ពីរ​ជាន់​ឬ​បួន​ជាន់ មាន​ផ្ទាំង ខ្ទង់ សង្កាត់​ដូច​គ្នា​នឹង​ឧត្តរាសង្គៈ​ដែរ, ជា​បរិក្ខារ​របស់​បព្វជិត​ពុទ្ធ​សាសនិក, សម្រាប់​ប្រើ​ឃ្លុំ​ការពារ​រងា, សម្រាប់​បត់​ជា​ផ្នត់​ពាក់​ពាត​លើ​ឧត្តរាសង្គៈ​ក្នុង​កាល​ធ្វើ​សង្ឃ​កម្ម ឬ​បត់​ប្រើ​ជា​កម្រាល​សិង​មួយ​ដង​មួយ​កាល​ក៏​បាន : ភិក្ខុ​តម្រួត​សង្ឃាដី​ជាមួយ​នឹង​ឧត្តរាសង្គៈ ឃ្លុំ​ចូល​ទៅ​ក្នុង​ភូមិ; ភិក្ខុ​ពាក់​សង្ឃាដី​ធ្វើ​ឧបោសថ​កម្ម (ព. ពុ.) ។
  3. សង្ឃាត ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពួក, បន; ហ្លូង; ប្រជុំ; ឃ្នាប ។ ឈ្មោះ​ឋាន​នរក​ធំ​មួយ​ហៅ​ សង្ឃាត​នរក ។
    - សង្ឃាត​នាវា ឬ - នាវា​សង្ឃាត ទូល​ឃ្នាប​ឬ​ទូក​ខ្នាន គឺ​ទូក​ពីរ​ដែល​គាប​អម​គ្នា ។
  4. សង្ឃិក ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​ជា​របស់​សង្ឃ ។ ព. ផ្ទ. បុគ្គលិក ។
    - សង្ឃិក​បរិភោគ (--កៈ--) ការ​ប្រើ​ប្រាស់​របស់​សង្ឃ​ក្នុង​កិច្ច​ការ​ឬ​ក្នុង​អំណាច​សង្ឃ (ព. វិ.) ។ ព. ផ្ទ. បុគ្គលិក​បរិភោគ ។
    - សង្ឃិក​ភណ្ឌ ឬ - --វត្ថុ (--កៈ--) ទ្រព្យ​ឬ​វត្ថុ​ជា​របស់​សង្ឃ (ព. ពុ.) ។ល។
  5. សង្ឃឹក ( ន.នាមសព្ទ )
    ពាក្យ​ប្រើ​ក្លាយ​មក​ពី សង្ឃិក “ជា​របស់​សង្ឃ”, ជា​ឈ្មោះ​ប្រដាប់​មួយ​ប្រភេទ មាន​ជើង​៤, មាន​ដង​២, មាន​រនាប, មាន​ជញ្ជាំង​តឿ​ជា​របាំង សម្រាប់​ដាក់​គ្រឿង​បរិក្ខារ​ច្រើន​មុខ បម្រុង​នឹង​ប្រគេន​ភិក្ខុ​សង្ឃ ឬ​ប្រគេន​ភិក្ខុ​តែ​មួយ​រូប​ក៏​បាន : សង្ឃឹក​រណ្តាប់​អង្គ​កថិន; គ្រឿង​បរិក្ខារ​មួយ​សង្ឃឹក ។ ប្រើ​ក្លាយ​មក​ទៀត, សូម្បី​ប្រដាប់​ធ្វើ​ដោយ​កំណាត់​ដើម​ចេក​និង​ស្រទប​ចេក មាន​ទ្រង់ទ្រាយ​ស្រដៀង​គ្នា​នុះ​ដែរ សម្រាប់​ដាក់​គ្រឿង​សំណែន​បណ្តែត​តាម​ខ្សែ​ទឹក ឬ​សែង​ទៅ​ដាក់​លើ​គោក​ឲ្យ​ពួក​បិសាច ក៏​ហៅ សង្ឃឹក ដែរ, គេ​ធ្វើ​ក្នុង​កាល​ដែល​ស្រុក​កើត​ជំងឺ​អហិវាត​ជាដើម : ស្រុក​កើត​ជំងឺ​អ្នក​ស្រុក​នាំ​គ្នា​ជូន​សង្ឃឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ឃិក>សង្ឃិក ផង) ។
  6. សង្ឃឹម ( កិ.កិរិយាសព្ទ )
    នឹក​ផ្គង​គំនិត​ទុក​ថា​មុខ​ជា​នឹង​បាន​សម្រេច​ដូច​បំណង, មាន​សេចក្ដី​កក់ក្ដៅ​ក្នុង​ចិត្ត​ទុក​ជា​មុន : សង្ឃឹម​ថា​មុខ​ជា​នឹង​បាន; ម្តាយ​សង្ឃឹម​កូន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ម្តាយ​សង្ឃឹម​កូន បង​និង​ប្អូន​ទាំង​ពីរ​ប្រាណ ថា​មុខ​ជា​នឹង​បាន ថែ​រក្សា​មាតា​ចាស់ ។ ឥឡូវ​ខុស​បំណង បែរ​ជា​រង​ឯ​កម្ម​ក្រាស់ លំបាក​ពន់ពេក​ណាស់ ព្រោះ​កម្ម​ចាស់​របស់​ខ្លួន ។ ប្រើ​ជា ន. ផង​ក៏​បាន : មាន​សង្ឃឹម, អស់​សង្ឃឹម ។
  7. សង្ឃុដ្ឋសព្ទ ( ន.នាមសព្ទ ) [សង់ឃុត-ឋៈ ស័ប]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សង្ឃុដ្ឋ + សទ្ទ; សំឃុឞ្ត + ឝព្ទ) សូរ​គឹកកង, សូរ​កង​រំពង, សូរ​ទ្រហឹង​អឺងកង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សង្ឃុដ្ឋ​សព្ទ ទ្រហឹង​អឺងអាប់ តើ​សូរ​សព្ទ​អ្វី ចូរ​រត់​ទៅ​សួរ ឲ្យ​ដឹង​សេចក្ដី ទោះ​ការណ៍​អ្វី​ៗ ចូរ​វិល​វិញ​ឆាប់ ។
  8. សង្ឃ័រ ( ន.នាមសព្ទ )
    ឈើ​តូច​មួយ​ប្រភេទ មាន​បន្លា​ខុប​ៗ ផ្លែ​តូច​ៗ​វេលា​ទុំ ឡើង​សម្បុរ​ក្រមៅ មាន​រស​ជូរអែម បរិភោគ​បាន : ផ្លែ​សង្ឃ័រ​ទុំ គេ​អាច​ទុក​បាន​យូរ​ថ្ងៃ ។
  9. សង្ឃ្រាជ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្រ្គាជ) ។
  10. សង្រួបសង្រួម ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រួប​រួម​គ្នា, នាំ​ឲ្យ​សះ​ជា​នឹង​គ្នា : សង្រួប​សង្រួម​ឲ្យ​ជា​នឹង​គ្នា ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar