Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្រួម ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំវរ; ស. ប្រើ​ជា សាំរ្វម អ. ថ. --រួម) បិទ, ប្រយ័ត្ន​មិន​ឲ្យ​អារម្មណ៍​អាក្រក់​ចូល​មក​បាន; ប្រយ័ត្ន​មិន​ឲ្យ​អារម្មណ៍​ដែល​កើត​តាម​ទ្វារ​ភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, ចិត្ត ក្លាយ​ទៅ​ជា​អភិជ្ឈា​ទោមនស្ស : បព្វជិត​ត្រូវ​សង្រួម​ឥន្រ្ទិយ ឲ្យ​ស្រគត់ស្រគំ; ការ​សង្រួម​ឥន្រ្ទិយ​ជា​គុណ​នាំ​ឲ្យ​បាន​សុខ​ស្រួល​ជានិច្ច (ប្រើ​ជា សំរួម ក៏​មាន​ខ្លះ) ។
  2. សង្រេង ( កិ.កិរិយាសព្ទ ) [សង់រ៉េង ]
    កើត​ទុក្ខ​ដល់​រីង​ខ្លួន : សង្រេង​ចិត្ត, កើត​ទុក្ខ​សង្រេង ។ សង្រេង​សង្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្រៃ) ។
  3. សង្រែក ( ន.នាមសព្ទ ) [សង់រ៉ែក ]
    ប្រដាប់​សម្រាប់​ច្រក​អ្វី​ៗ​រែក : ដាក់​ល្អី​ក្នុង​សង្រែក។ ប្រដាប់​សម្រាប់​តម្កល់​អ្វី​ៗ ព្យួរ​ឬ​យួរ : សង្រែក​ព្យួរ​ឆ្នាំង ។ ស្នាម​ឬ​លំអាន​ជា​ខ្សែ​មាន​សណ្ឋាន​ស្រដៀង​នឹង​សង្រែក : សង្រែក​ក្បាល, សង្រែក​បាត្រ​ដែក ។ ឫស​ឬ​ទង​មាន​សណ្ឋាន​ស្រដៀង​នឹង​សង្រែក: ឫស​សង្រែក ។ កាច់​សង្រែក ធ្វើ​សង្រែក ។
    - លើក​សង្រែក លើក​គ្រឿង​បំណន់​ដាក់​ក្នុង​សង្រែក​ព្យួរ (ធ្វើ​តាម​ជំនឿ​របស់​អ្នក​ត្រូវ​ការ) ។
  4. សង្រៃ ( ប.បរិវារសព្ទ ) [សង់រ៉ៃ ]
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ សង្រេង ថា :
    - សង្រេងសង្រៃ សង្រេង​ខ្លាំង, សង្រេង​ពេក​ក្រៃ, សង្រេង​ដល់​រីងរៃ ។
  5. សង្រ្កាន្ត ( ន.នាមសព្ទ ) [សង់ក្រាន ] or សង្ក្រាន្ត or សង្រ្កាន្តិ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សង្រ្កាន្តិ) ដំណើរ​ឃ្លាត​ចាក​ទី; ការ​ឈាន​ចូល​ដល់; ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ចូល​ដល់​ទី​ចួប​មួយ​ជុំ​រាសិ​ចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិ​ចក្រ​ចួប​គ្នា ពេញ​គ្រប់​ជា​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី), ពិធី​ចូល​ឆ្នាំ​ថ្មី (សង្រ្កាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី ១ ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជា ពារ​កណ្ដាល ឬ​ហៅ​ថា វ័នបត (ថ្ងៃ​ខ្វាក់), ថ្ងៃ​ទី ៣ ជា ពារ​ឡើង​ស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅ​ថ្ងៃ​នេះ​ឯង : ថ្ងៃ​សង្រ្កាន្ត, ពិធី​សង្រ្កាន្ត ។
    - ត្រស្តិ​សង្រ្កាន្ត ពិធី​ត្រស្តិ​និង​សង្រ្កាន្ត​ដែល​ក្សត្រិយ៍​ពី​បុរាណ​រួម​គ្នា​ក្នុង​កាល​តែ​មួយ ។
  6. សង្រ្គាជ ( ន.នាមសព្ទ ) [សង់គ្រាច ] or សង្រ្ឃាជ
    លោក​ចៅអធិការ​វត្ត : លោក​សង្រ្គាជ, តាំង​សង្រ្គាជ (ព. សា. យារ​ក្លាយ​មក​ពី​ពាក្យ សង្ឃរាជ “ស្ដេច​សង្ឃ”); ប្រហែល​ជា​កាល​ពី​ព្រេង​នាយ ហៅ​ដោយ​ប្រៀប​ធៀប​ទេ, លុះ​យូរ​ៗ​មក ក៏​ក្លាយ​ជា​ពាក្យ​សាមញ្ញ​ទៅ (?) ។
  7. សង្រ្គុប ( កិ.កិរិយាសព្ទ )
    ស្ទុះ​ទៅ​សង្កត់, ស្ទុះ​ទៅ​គ្រប​ជាប់ : ឆ្មា​សង្រ្គុប​កណ្តុរ ។
  8. សង្រ្គោះ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំគ្រហ ឬ សង្រ្គហ, ហ> ះ បាន; បា. សង្គហ) ការ​ទំនុក​បម្រុង, ការ​ជួយ​ឲ្យ​បាន​សុខ​ស្រួល : ចិញ្ចឹម​រក្សា​ដោយ​សង្រ្គោះ, ឲ្យ​ប្រាក់​ដោយ​សង្រ្គោះ ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. “ទំនុក​បម្រុង, ផ្ចុង​ផ្តើម, ស្រោច​ស្រង់, ជួយ​ឲ្យ​បាន​សុខ​ស្រួល” : មាតា​បិតា​សង្រ្គោះ​បុត្រ​ធីតា, អ្នក​ធំ​សង្រ្គោះ​អ្នក​តូច ។ រាប់​បញ្ចូល, រួម​ចូល : ធម៌​នេះ​សង្រ្គោះ​ចូល​ក្នុង​ព្រះ​អភិធម្ម (កុំ​សរសេរ សង្រ្គោះហ៍ ព្រោះ ហ > ះ ហើយ) ។
  9. សង្វរ ( ន.នាមសព្ទ ) [សង់-វ៉ៈរ៉ៈ ឬ--វ៉ ] or សំវរ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំវរ) ការ​សង្រួម : មាន​សង្វរ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ស័ងវ៉ៈរ៉ៈ, ច្រ. ប្រ. សំវរ ជាង :
    - សំវរ​សុទ្ធិ បរិសុទ្ធិ​ព្រោះ​ការ​សង្រួម ។
    - ឥន្រ្ទិយ​សំវរ (ឥន-ទ្រិយៈស័ង-វ៉ៈរ៉ៈ ឬ--វ៉) ការ​សង្រួម​ឥន្រ្ទិយ ។ល។
  10. សង្វាត ( កិ.កិរិយាសព្ទ ) [សង់វ៉ាត ]
    ខំ​ប្រឹង​ខ្លាំង, ខ្មីឃ្មាត, ស្រវា​ស្រទេញ : សង្វាត​ធ្វើ​ការ, សង្វាត​រៀន ។
    - សង្វាត​ឱហាត ឬ
    - ឱហាត​សង្វាត ខំ​ប្រឹង​ដោយ​ព្យាយាម​មិន​ដាច់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ច្បាប់​ក្រម​ថា : កុំ​ធ្វើ​រាយមាយ នឹង​គ្រូ​បាធ្យាយ ទុក​ស្មើ​អម្ចាស់ សង្វាត​សរសេរ សូត្រ​រៀន​ឲ្យ​ណាស់ ប្រាជ្ញា​យល់​ច្បាស់​នាំ​ញាតិ​ទាំងឡាយ ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar