Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សក្យ
( ន.នាមសព្ទ ) [ស័ក-ក៉្យៈ] or សាក្យ (សា-ក្យ៉ៈ) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សក្ក ឬប្រើជា សក្យ ក៏មាន; ឝាក្យ) ជនពួកមួយនៅក្នុងដែនសក្កៈ (ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ : ពួកសក្យ, ជាតិសាក្យ (សម័យសព្វថ្ងៃនេះហៅ នេប៉ាល៉េស៍ “អ្នកប្រទេសនេប៉ាល”) ព. ទ. បុ. រឹងដូចសាក្យ ឬរឹងមើលតែសាក្យ រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ ។
- សក្យជនបទ, --រដ្ឋ ឬ - សាក្យ -- ជនបទឬដែនរបស់ពួកសាក្យ “ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្តុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Nepal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែថា “ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់”; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា “ក្រុងមានសុទ្ធតែផ្ទះឈើ” ដ្បិតក្រុងនេះកាលដែលគេចាប់ផ្តើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ... ។
- សក្យត្រកូល ឬ - សាក្យ-- ត្រកូលសាក្យ ។
- សក្យបុត្តិយ៍ ឬ - សាក្យបុត្រិយ៍ (--បុត) បព្វជិតជាកូនចៅឬជាពួជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) : ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍ ។
- សក្យមុនី ឬ - សាក្យ-- អ្នកប្រាជ្ញរបស់ពួកសាក្យ (ព្រះសមណគោតមបរមគ្រូ) ។
- សក្យរដ្ឋ ដែនសក្យៈ ។
- សក្យរាជ ឬ - សាក្យ-- (--រាច) ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ (ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី) សក្យវង្ស ឬ សាក្យ-- វង្សរបស់សាក្យ ។ ខ្មែរប្រើពាក្យនេះជាឋានន្តរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស (ធៀបនឹងឋានន្តរមន្រ្តីខាងអាណាចក្រទី ឲកញ៉ាស្រីធម្មាធិរាជ... សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង) ។
- សក្យសីហៈ ឬ - សាក្យសិង្ហ (ព. ប្រ.) សីហៈ ឬសិង្ហរបស់ពួកសាក្យ (ព្រះសក្យមុនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា ។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ ។
-
សក្យ --
or សាក្យ --
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក្យ ឬ សាក្យ) ។
-
សក្លាត
( ន.នាមសព្ទ ) [សៈក្លាត] ( ស.សៀម ( ភាសាសៀម ) )
(ស័កហ្លាត អ. ថ. ស័ក-កៈ ហ្លាត; Sakalet) សំពត់កម្ពលគឺសំពត់ធ្វើដោយរោមសត្វ មានសាច់ក្រាស់ជិត ប្រើធន់បានយូរ, មានច្រើនបែប : អាវសក្លាតខ្មៅ ។
-
សខិលភាស
( គុ.គុនសព្ទ ) [សៈខិល៉ៈ--] or សខិលសម្ភាស ( បា.បាលី ( បាលីភាសា ) )
ដែលមានវាចានាំឲ្យបានជាសំឡាញ់, នាំឲ្យកើតមិត្តភាព; ដែលមានសម្ដីឱបអរសាទរ : មនុស្សសខិលភាស ឬ សខិលសម្ភាស ។ ន. អ្នកដែលពោលពាក្យសុភាពឱបអរសាទរ (ប្រើជា សខិលភាសី ឬ --សម្ភាសី ក៏បាន; បើស្ត្រីជា សខិលភាសិនី ឬ--សម្ភាសិនី) ។
-
សខិលភាសា
( ន.នាមសព្ទ ) [សៈខិល៉ៈ-- ] or សខិលសម្ភាសា
សម្ដីដែលនាំឲ្យបានជាសំឡាញ់, ដែលនាំឲ្យកើតមិត្តភាព; សម្ដីឱបអរសាទរ : មនុស្សគួរប្រើសខិលសម្ភាសាទៅវិញទៅមករកគ្នា ។
-
សខិលភាសិនី
or សខិលសម្ភាសិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សខិលភាស ឬ –សម្ភាស) ។
-
សខិលភាសី
or #NAME?
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សខិលភាស ឬ –សម្ភាស) ។
-
សគារវកថា
( ន.នាមសព្ទ ) [សៈគារៈវៈ កៈ-- ] ( បា.បាលី ( បាលីភាសា ) )
សម្ដីដែលប្រកបដោយសេចក្ដីគោរព (សម្ដីគោរព) : មនុស្សគួរប្រើសគារវកថាជានិច្ចទៅរកបុគ្គលដែលគួរគោរព ។
-
សគុណ
( គុ.គុនសព្ទ ) [សៈគុន ] ( បា.បាលី ( បាលីភាសា ) )
ដែលប្រកបដោយគុណ, ដែលមានគុណ, មានបំណាច់ : មនុស្សសគុណ, របស់សគុណ, ប្រាក់សគុណ ។ ន. មនុស្សឬអ្វីៗដែលមានគុណ, ដែលជាបំណាច់, ជារង្វាន់ : ឲ្យប្រាក់ ២០ រៀលជាសគុណ ។ ព. ផ្ទ. និរគុណ ។
-
សគោត្ត
( គុ.គុនសព្ទ ) [សៈគោត ] or សគោត្រ ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលជាប់ជាញាតិនឹងគ្នា : មនុស្សសគោត្ត ។ ន. ញាតិឆ្ងាយ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>