Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង់ទីម៉ែត្រ ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (--ម៉ែត្រិ៍ Centimètre) មាត្រា​រង្វាស់​ប្រវែង ១០ មិល្លីម៉ែត្រ : មួយ​រយ​សង់ទីម៉ែត្រ​ជា​១​ម៉ែត្រ; ពីរ​ម៉ែត្រ​៣០​សង់ទីម៉ែត្រ (២ ម. ៣០) ។
  2. សង់ទ្រយុង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ធ្លាក់​ឬ​ដួល​ចំហុង​ក្បាល​ចុះ​ក្រោម : ធ្លាក់​សង់ទ្រយុង ។
  3. សង់ផ្ទះ ( គុ.គុនសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ដែល​ឈឺ​ជាប់​ជានិច្ច​តាំង​នៅ​យូរ, ដែល​ឈឺ​តត្រំតត្រើយ​មើល​មិន​ជា : ជំងឺ​សង់​ផ្ទះ, រោគ​សង់​ផ្ទះ ។
  4. សង់សឿ ( ន.នាមសព្ទ )
    ឈ្មោះ​ពស់​ឥត​ពិស​មួយ​ប្រភេទ ពួក​ពស់​ព្រៃ តែ​សម្បុរ​ខ្នង​ខ្មៅ​រលើប ក្រឡា​ស្រកា​ពី​ត្រឹម​ពាក់​កណ្ដាល​ខ្លួន​ទៅ​ក្បាល​ដូច​ក្រឡា​ស្រកា​ពស់​វែក​ដំបូក ពី​ពាក់​កណ្ដាល​ខ្លួន​ទៅ​ចុង​កន្ទុយ​ដូច​ពស់​ព្រៃ​មាត្រ​ធំ​ជាង​ពស់​ព្រៃ លូន​លឿន​ភ្លែត : ពស់​សង់សឿ​ច្រើន​នៅ​ក្នុង​ព្រៃ​ទួល ។ មាន​ពាក្យ​ចាស់​ទុំ​បរម្បរា​និយាយ​ថា បើ​ប្រទះ​ពស់​មាន​ពិស​ឲ្យ​ថា សង់សឿ​ៗ..., ថា​ពស់​នោះ​នឹង​ទៅ​ជា​ស្លូត​មិន​ហ៊ាន​ចឹក​ក្នុង​វេលា​នោះ ។
  5. សង្កត់ ( កិ.កិរិយាសព្ទ ) [សង់-កត់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សង្កដ; សំកដ ឬ សង្កដ ប្រើ​ជា គុ. ឬ ន. “ចង្អៀត, ដែល​ញាត់​ញៀត, ដែល​ប្រគរ​លើ​គ្នា; ផ្លូវ​ឬ​ច្រក​ចង្អៀត”) ដាក់​ទម្ងន់​ពី​លើ​ ដើម្បី​ឲ្យ​ពៀរ, ឲ្យ​រាប, ឲ្យ​ទ្រោម ឬ​កុំ​ឲ្យ​កម្រើក, កុំ​ឲ្យ​ហើប, កុំ​ឲ្យ​រើ​រួច : សង្កត់​ឲ្យ​រាប, អង្គុយ​សង្កត់​ពី​លើ ។ ចាប់​ផ្ញុច​មិន​ឲ្យ​រើ​រួច : សង្កត់​ក ។ ព. ប្រ. គំរាម, ដាក់​កំហិត​ឬ​បង្ខំ​ឲ្យ​ខាង​តែ​បាន : សង្កត់​ក​យក​ប្រាក់ ។ ទប់​ចិត្ត​មិន​ឲ្យ​កក្រើក : សង្កត់​ចិត្ត, ខំ​អត់​សង្កត់​ចិត្ត ។ លឿន​បន្តិច​ជាង​គ្នា ឬ​មាន​ក្បាល​បន្តិច​ជាង​គ្នា : ទូក-ង​ខាង​ស្ដាំ​សង្កត់​ទូក-ង​ខាង​ធ្វេង; គោ​ម្ខាង​ដើរ​សង្កត់​គោ​ម្ខាង ។ រក​ស៊ី​មាន​បាន​ជាង​គេ, មាន​ទ្រព្យ​ច្រើន​ជាង​អ្នក​ស្រុក​ជាមួយ : មាន​ទ្រព្យ​សង្កត់​អ្នក​ស្រុក ។ ស្ដី​និយាយ​គ្រប​លើ : សង្កត់​មិន​ឲ្យ​ហើប​មាត់​រួច ។ សូត្រ​បាលី ឬ​សូត្រ​ពាក្យ​សម្រាយ​ប្រើ​ខ្យល់​ធ្ងន់​ៗ​ដាច់​ៗ​ត្រង់​អក្សរ​តម្រួត (សូត្រ​សំយោគ) : សូត្រ​ធម៌​សង្កត់, សូត្រ​សេចក្ដី​សង្កត់​ត្រង់​ពាក្យ​ធ្ងន់​ៗ ច្បាស់លាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កេត ផង)។
    - សង្កត់​សង្កិន សង្កត់​ដូច​ជា​កិន​រឿយ​ៗ​ឲ្យ​ល្អិត​ខ្ទេចខ្ទី, បង្រ្គប​លើ; បៀត​បៀន​យក​ប្រយោជន៍ : និយាយ​សង្កត់​សង្កិន; សង្កត់​សង្កិន​យក​ប្រាក់; សង្កត់​សង្កិន​រាស្ត្រ ។ល។
  6. សង្កត់ ( ន.នាមសព្ទ ) [សង់កត់ ]
    រស្ស​សញ្ញា ឬ​បន្តក់ ( ' ) នេះ ដូច​ជា ក + ង់ > កង់, គ + ត់ > គត់, ចា+ ប់ > ចាប់, ដ + ក់ > ដក់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ឬ --យុត្តិ ទៀត​ផង) ។
  7. សង្កត់សង្កិន
    (មើល​ក្នុង​ពាក្យ សង្កត់ ១ កិ.) ។
  8. សង្កថា ( ន.នាមសព្ទ ) [សង់-កៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពាក្យ​សន្ទនា, ការ​សន្ទនា​គ្នា; ការ​ថ្លែង​សេចក្ដី​មាត់​ទទេ : ធ្វើ​សង្កថា​រក​គ្នា ទៅ​វិញ​ទៅ​មក ។
  9. សង្កប្ប ( ន.នាមសព្ទ ) [សង់-ក័ប ឬ--ក័ប-ប៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំកល្ប) សេចក្ដី​ត្រិះរិះ, តម្រិះ ។
    - សង្កប្ប​គោចរ (សង់-ក័ប-ប៉ៈគោ-ច) អារម្មណ៍​ឬ​ដំណើរ​គំនិត​ដែល​ត្រិះរិះ ។
    - មិច្ឆា​សង្កប្ប តម្រិះ​ខុស ។
    - សម្មា​សង្កប្ប តម្រិះ​ត្រូវ ។ល។
  10. សង្ករ ( ន.នាមសព្ទ ) [សង់-កៈរ៉ៈ ឬ--ក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ច្របូក​ច្របល់, ច្រឡូក​ច្រឡំ, ច្រឡំ​បល់; ដំណើរ​សាន់វ៉ាន់; សេចក្ដី​ខ្វល់​ខ្លាំង ។
    - សង្ករ​ការណ៍ (សង់-កៈរ៉ៈកា) ហេតុ​ឬ​ដំណើរ​ដែល​នាំ​ឲ្យ​ច្របូក​ច្របល់,... ។
    - សង្ករ​ភាព (សង់-កៈរ៉ផាព) ភាវៈ​ច្របូក​ច្របល់ ។ល។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar