Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពន្លួញ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពន្លួញ) ។
-
ពន្លើស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលើស, បំផ្លើស : ពន្លើសសម្ដីខុសពីដំណើរពិត ។
-
ពន្លឿន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលឿន, បង្ខំឲ្យលឿន, ឧ. ចូរពន្លឿនគោ ឲ្យលឿនបន្តិចទៅ ថ្ងៃកាន់តែខ្ពស់ហើយ ។
-
ពន្លៀក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បន្លៀក) ។
-
ពន្លៀន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បន្លៀន)
-
ពន្លែង
( កិ.កិរិយាសព្ទ )
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
ពង្រឹតឲ្យលឿនពេញទំហឹង ។ ទះ, តប់, ដាល់, ទាត់, ធាក់... ពេញទំហឹង : ពន្លែងមួយដៃ ។ បញ្ចេញពាក្យសម្ដីអស់អាថ៌សេចក្ដីឥតសំចៃ : គ្រាន់តែពន្លែងពីរបីមាត់ទៅបាត់មាត់ឈឹង ។
-
ពន្លៃ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលៃ ឬ ពាលៃ) ។
-
ពន្លៃ
( ន.នាមសព្ទ )
ឈ្មោះប្រទាលដើមរឹង មានមើមសម្បុរលឿងខ្ចី ក្លិនប្រហើរ មានរសហាងប្រហាត គេដាំសម្រាប់ធ្វើជាឱសថផ្សេងៗ ឬប្រើជាគ្រឿងសម្លក៏បានខ្លះ; មានពន្លៃមួយប្រភេទផ្សេងទៀត មើមសម្បុរខ្មៅ ហៅថា ពន្លៃខ្មៅ សម្រាប់ប្រើជាឱសថ ។
- ស្រូវពន្លៃ ស្រូវមួយល្អីដែលគេដាក់ជូនឆ្មបក្នុងវេលាបង្កក់កូនខ្ចី ដែលហៅថា បង្កក់ឆ្មប (ប្រើតាមទំនៀមប្រទេស) ។ ក្មេងពន្លៃនៅបង្ហើយ ព. ប្រ. និយាយពីមនុស្សដែលនៅក្មេងមិនទាន់យល់កិច្ចការរាក់ជ្រៅសព្វគ្រប់ គេប្រៀបប្រដូចដោយសេចក្ដីមើលងាយទុកស្មើកូនក្មេងតូច ដែលម្ដាយមិនទាន់លែងបិទពន្លៃឲ្យរឹងបង្ហើយនៅឡើយ (ព. ទ្រ. ម.) ។
-
ពន្លោត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលោត, បង្ខំឲ្យលោត : បំបោលរទេះពន្លោតគោ ។
-
ពន្លះ
( កិ.កិរិយាសព្ទ )
អារលះកាត់ឲ្យដាច់ចេញដោយឡែកពីគ្នា គឺអារលះស្បែកចេញពីសាច់ ឬយកសាច់ចេញពីឆ្អឹង : ពន្លះស្បែក, ពន្លះសាច់ ។ (ព. ប្រ. សាមញ្ញ) និយាយឥតកោតញញើត : គ្រាន់តែពន្លះពីរបីម៉ាត់ទៅបាត់មាត់ឈឹងលែងហ៊ានហើប ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពន្លែង ទៀតផង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>