Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពពិល
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយលោហជាតិ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នាបង្វិលបក់ផ្សែងចូលជុំវិញមនុស្សឬរបស់អ្វី ដើម្បីឲ្យកើតស្រីសួស្ដី : បង្វិលពពិល (ធ្វើតាមសណ្ដាប់ព្រាហ្មណ៍) ។
-
ពពីម
( ប.បរិវារសព្ទ )
ពាក្យបរិវាររបស់ពាក្យ ពពើម ថា :
- ពពីមពពើម គឺពើមៗ វីមវាមរឿយៗ ។
-
ពពីរ
( ន.នាមសព្ទ )
រឹមឬហាមបបូរមាត់ : ពពីរមាត់ ។
-
ពពឹក
( ន.នាមសព្ទ )
អាចម៍ភ្នែក គឺមន្ទិលដែលចេញមកកកខាប់នៅប្រឡង់ភ្នែក : ពពឹកភ្នែក ។
-
ពពឹកឆ្កែ
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទ កើតនៅក្នុងទឹកត្រពាំងជាដើម មានរូបសណ្ឋានស្រដៀងនឹងពពឹកភ្នែកឆ្កែ ។
-
ពពុរ
( គុ.គុនសព្ទ )
or ពពុល
ដែលពុរខ្លាំង គឺដែលពុរដោយបែក ឬដោយជោរខ្លាំង, ដោយហើមខ្លាំង : ដីបែកភក់ពពុរ, បែកដីពពុរ, ស្វាយទុំជោរពពុរ, ហើមសាច់ពពុរ ។ ប្រើជា ន. ផងក៏បាន : ពពុរដី, ពពុរផេះ ឬ ពពុលដី, ពពុលផេះ ។
-
ពពុះ
( ន.នាមសព្ទ )
កម្សួលឬព្រួចទឹកដែលប៉ោងឡើងដោយកម្លាំងប៉ះ, ទង្គិច, ខ្ពុរឡើង ឬដោយកម្លាំងដែលពុះខ្ជោលឡើង : ពពុះទឹក, ពពុះរលក, ពពុះបបរ, បែកពពុះមាត់, ទឹកត្នោតជូរឡើងពពុះស្កុល ។ល។
-
ពពុះទឹក
( ន.នាមសព្ទ )
ពពុះដែលកើតក្នុងសមុទ្ទ កកខះសាច់ជ្រោកស្វិតទន់ល្មួតជក់លេបទឹក សម្រាប់ជាការលុបលាងមុខជាដើម (អ្នកខ្លះហៅ ផ្សិតសមុទ្ទ) ។ ឈ្មោះថ្មវិសេសមួយប្រភេទ សាច់ផុយស្រួយ សម្រាប់ប្រើការធ្វើកន្ទុយបារីជាដើម : កន្ទុយបារីពពុះទឹក, ខ្សៀពពុះទឹក ។
-
ពពុះសណ្ដែក
( ន.នាមសព្ទ )
ឈ្មោះបន្លែក្រៀមមួយប្រភេទ នាំមកពីប្រទេសចិន ។
-
ពពូ
( ប.បរិវារសព្ទ )
ពាក្យជាបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ប៉ប៉ាច់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>