Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពពក
( ន.នាមសព្ទ )
សំណុំផ្សែងទឹកក្រាស់ ឬស្ដើង ដែលអណ្ដែតព្ធដ៏អាកាស ។ កប់ពពកជ្រកអាចម៍ជន្លេន ព. ប្រ. និយាយពីមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ហាក់ដូចជាឋិតនៅនាផ្ទៃអាកាស ក៏ស្រាប់តែធ្លាក់ខ្លួនចុះដុនដាបក្រីក្រ ឬក៏ជាប់គុកច្រវាក់ព្រោះការភ្លាត់ស្នៀត ឬព្រោះអំពើទុច្ចរិតណាមួយ ។
-
ពពាក់
( កិ.កិរិយាសព្ទ )
ពាក់តម្រួតលើគ្នា; ច្រើននិយាយផ្សំជាមួយនឹងពាក្យ ពព័ន្ធ ឬប្រព័ន្ធ, និងពាក្យ ពពូន ឬប្រពូន ថា : ពពាក់ពព័ន្ធ គឺពាក់ព័ន្ធលើគ្នា;
- ពពាក់ពពូន គឺប្រមូលគ្នា ឬភ្ជុំផ្ដុំគ្នាជុំជិតពូនចុះពូនឡើង : រត់ពពាក់ពពូន រត់ពូនចុះពូនឡើងស្ទើរប៉ះទង្គិចគ្នា ។
- ពពាក់ពពើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពពើម) ។
-
ពពាច
( កិ.កិរិយាសព្ទ )
វាចវត្ថុទន់ជ្រាយឲ្យរីកទំហំ ឲ្យស្មើ : ពពាចម្សៅជ្រាយ ។
-
ពពាន
( កិ.កិរិយាសព្ទ )
ពានពារលើគ្នា, ពានតម្រួតលើគ្នា : គោឡើងពពានគ្នា គឺគោមួយឡើងលើគោមួយ ហើយមានគោមួយទៀតឡើងពានលើគោទី២ នោះទៀត គឺឡើងពានត្រួតៗ លើគ្នា ២ តម្រួត (គោបី) : ទឹកស្ទឹងតូចជន់ គេបង្ហែលចម្លងហ្វូងគោទៅត្រើយម្ខាង គោខ្លះវាឡើងពពានគ្នា វាឈ្លក់ទឹកច្រឡោតតោតតូង (ប្រើជា ប្រពាន ក៏បាន) ។
-
ពពាយនាយ
( កិ.កិរិយាសព្ទ )
ស្រែកអំពាវនាវលក់ទំនិញ គឺស្រែកបន្លឺពាក្យហៅឲ្យគេទិញទំនិញ ។
-
ពពារ
( ន.នាមសព្ទ )
អាការសម្បើមរបស់ពស់ ដែលប្រឹងដំឡើងកឲ្យរីកធំជាងប្រក្រតី : ពស់ដកពពារ ។
-
ពពារនាគរាជ
( ន.នាមសព្ទ )
[--នាគៈរាច]
ឈ្មោះផ្សិតពុលមួយប្រភេទ មានទ្រង់សណ្ឋានស្រដៀងនឹងពពារពស់ : ផ្សិតពពារនាគរាជ ។
-
ពពាល
( គុ.គុនសព្ទ )
ដែលមានសម្បុរ-សឆ្លក ឆ្លូកលាយចូលជាមួយនឹងសម្បុរឯទៀត : គោពពាល ។
- គោពពាលឆ្ងក គោដែលពពាលត្រង់ឆ្ងក ។
-
ពពាលខែ
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទ ស្លឹកជមស្រួច មែកជារួតៗ ជាន់ៗ : ដើមពពាលខែ ។
-
ពពិច
( គុ.គុនសព្ទ )
ដែលសើមកខ្វក់ខ្លាំង : ដីសើមពពិច, បែកភក់ពពិច, បែកញើសពពិច ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>