Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យុត្តិធម៌
( ន.នាមសព្ទ )
[យុត-តិ-ធ័រ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យុត្តិ, យុក្តិ “សេចក្តីត្រឹមត្រូវ, ទៀងត្រង់, ការគួរតាមច្បាប់” + ធម្ម, ធម៌) ធម៌ដែលគួរកាន់; សេចក្ដីទៀងត្រង់; ការប្រព្រឹត្តត្រឹមត្រូវ : វិនិច្ឆ័យក្តីដោយយុត្តិធម៌; កាត់ក្តីដោយសុចរិត យុត្តិធម៌ ។ ខ្មែរប្រើ ពាក្យនេះជាឈ្មោះក្រសួងសេនាបតីសម្រេច កិច្ចខាងតុលាការផង : ក្រសួងយុត្តិធម៌, សេនាបតីក្រសួងយុត្តិធម៌ ។ សម័យនេះប្រើជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។
-
យុត្តៈ
( គុ.គុនសព្ទ )
[យុត-តៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យុក្ត) ដែលគួរ, ដែលត្រឹមត្រូវ, ដែលប្រកបដោយ, ដែលត្រូវទំនង, ត្រូវបែប....។ ប្រើជាបទសមាស : យុត្តកម្ម (យុត-តៈក័ម) អំពើដ៏គួរ, អំពើឬការដែលត្រឹមត្រូវ ។
- យុត្តការណ៍ (យុត-តៈ-កា) ហេតុឬដំណើរដ៏គួរ ។
- យុត្តកិច្ច ឬ - យុត្តក្រឹត្យ (យុត-តៈ-កិច ឬ--ក្រឹត) កិច្ចឬក្រឹត្យត្រឹមត្រូវ, ការរវល់ដែលគួរធ្វើ, គួរប្រកប ។
- យុត្តចិន្តា ឬ - យុត្តមតិ (យុត-តៈចិន-ដា ឬ--មៈតិ) គំនិតដ៏គួរ, គំនិតត្រឹមត្រូវ ។
- យុត្តវាចា ឬ - យុត្តវាទ (យុត-តៈ--) សម្តីត្រឹមត្រូវ, ពាក្យដែលគួរនិយាយ ។
- យុត្តវាទី (យុត-តៈ--) អ្នកដែលពោលពាក្យត្រឹមត្រូវ, អ្នកពោលពាក្យគួរដល់ការ; បើស្រ្តីជា យុត្តវាទិនី ។
-
យុថ្កា
( ន.នាមសព្ទ )
[យុត-ថ្កា]
( បា.បាលី ( បាលីភាសា ) )
(យូថិកា ឬ យូធិកា) នាវូបករណ៍មួយប្រភេទ ដែលគេធ្វើដោយដែក ឬដោយលោហជាតិធ្ងន់ៗ សិតឲ្យមានសណ្ឋានជាចំពាស់ទាំងពីរខាងស្រដៀងនឹងស្នែងក្របី មានងៀង ២ ត្រង់ខាងចុង មានដងត្រង់ ខាងចុងដងមានប្រហោងក្រវិលមូល សម្រាប់ស៊កប្រហកច្រវាក់ទម្លាក់ចុះទៅក្នុងដីទន់ បោះចតនាវាធំៗឲ្យនៅនឹងកុំឲ្យរដករបូតឃ្លាតរសាត់ទៅកាន់ទីដទៃ ទុកដូចជាបង្គោលចង ទប់នាវា : បោះយុថ្កាចតកប៉ាល់; ស្រាវទាញយុថ្កាទូកប៉ុកចាយ...។
-
យុទ្ធ
( ន.នាមសព្ទ )
[យុត ឬ យុត-ធៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ចម្បាំង; សង្រ្គាម; ការចូលប្រឡូកគ្នា : តយុទ្ធ ។
- យុទ្ធពិធី ឬ
- --វិធី (យុត-ធៈ--) ពិធីចម្បាំង, កលឧបាយសង្រ្គាម ។
- យុទ្ធភណ្ឌ ឬ - យុទ្ធោបករណ៍ (យុត-ធៈភ័ន ឬ យុត-ធោប៉ៈក) ប្រដាប់សម្រាប់ សង្រ្គាម, គ្រឿងចម្បាំង ។
- យុទ្ធភូមិ ឬ - យុទ្ធរង្គ (យុត-ធៈភូម ឬ--រង់) សមរភូមិ, ទីចម្បាំង, ទីប្រទល់ទ័ព ។
- យុទ្ធវិន័យ (យុត-ធៈវិនៃ) ច្បាប់សម្រាប់ទូន្មានពួកទាហាន ។
- យុទ្ធវិនាស (យុត-ធៈ--) សេចក្តីវិនាសព្រោះចម្បាំង; ដំណើរបាក់ទ័ព ។
- យុទ្ធសន្តិភាព (យុត-ធៈសន់តិភាប) ដំណើរ ស្ងប់សឹក, ការសះជាលើកលែងច្បាំងគ្នា ។
- យុទ្ធសាស្រ្ត (យុត-ធៈសាស) ក្បួនចម្បាំង, ក្បួនសម្រាប់ច្បាំង (ដូចយ៉ាងក្បួនព្យូហ៍សឹកជាដើម) ។
- យុទ្ធស្ម័គ្រ (យុត-ធៈស្មាក់) ដំណើរស្ម័គ្រចិត្តនឹងច្បាំង; ដំណើរភ្ជុំពលត្រៀម ប្រចាំការ (សំ. យុទ្ធសាមគ្រី) ។ល។
-
យុទ្ធនា
( ន.នាមសព្ទ )
[យុត-ធៈនា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(យុទ្ធ, ជា យុទ្ធន ក៏បាន តែមិនដែលឃើញប្រើ) ចម្បាំង, សង្រ្គាម ។
- យុទ្ធនាការ (យុត-ធៈ--) អាការនៃចម្បាំង; ការច្បាំង ។
- យុទ្ធនាធិការ (យុត-ធៈ--) មុខការខាងចម្បាំង ។ ខ្មែរប្រើពាក្យនេះ ជាឈ្មោះក្រសួងសេនាបតីសម្រេចការខាងចម្បាំង : ក្រសួងយុទ្ធនាធិការ, សេនាបតីក្រសួងយុទ្ធនាធិការ ។ សព្វថ្ងៃហៅថា ក្រសួងការពារប្រទេស ។
-
យុទ្ធនាធិការ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុទ្ធនា) ។
-
យុទ្ធុបករណ៍
[យុត-ធុប៉ៈក]
មើលពាក្យ យុទ្ធោបករណ៍ ។
-
យុទ្ធោបករណ៍
( ន.នាមសព្ទ )
[យុត-ធោប៉ៈក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< យុទ្ធ “ចម្បាំង” + ឧបករណ “ប្រដាប់, គ្រឿងប្រដាប់”) ប្រដាប់សម្រាប់ច្បាំង, គ្រឿងចម្បាំង, ហៅថា យុទ្ធុបករណ៍ ឬ យុទ្ធភណ្ឌ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុទ្ធ ផង) ។
-
យុពា
( ន.នាមសព្ទ )
(ក្លាយមកពី យុវ > យុវា) កំលោះទាំងឡាយ, ពួកប្រុសកំលោះ ឬពួកកំលោះក្រមុំ ។
- យុពាពាល កំលោះ ឬក្រមុំក្មេង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុវៈ និងពាល ផង) ។
-
យុយ !
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យូយ !) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>