Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យោគ
( ន.នាមសព្ទ )
[យោក-- ]
or យោគបាត្រ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្សែតម្បារសំប៉ែតដែលចងភ្ជាប់ជាមួយនឹងស្លោកបាត្រ សម្រាប់ ស្តាយបាត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យោគ ផង) ។
-
យោគាវចរ
( ន.នាមសព្ទ )
[--វៈច ]
( បា.បាលី ( បាលីភាសា ) )
អ្នកតាំងចិត្តឲ្យចុះស៊ប់ក្នុងការភាវនា, អ្នកចម្រើនកម្មដ្ឋាន ។ វេវ. យោគិន, យោគី; យោគិនី ។
-
យោគិន
( ន.នាមសព្ទ )
or យោគី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(យោគិន៑; យោគី) អ្នកមានព្យាយាមខាងការភាវនា, អ្នកមានព្យាយាមខាងការស្មិងស្មាធិ៍, អ្នកចម្រើនកម្មដ្ឋាន; បព្វជិត; តាបស, ឥសី; បើស្រ្តីជា យោគិនី ។
-
យោគ្យភាព
( ន.នាមសព្ទ )
[យោគ្យៈភាប ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(យោគ្យ; យោគ្គ) ភាវៈឬភាពនៃសេចក្ដីឈ្លាសវៃ; ការស្ទាត់ជំនាញ; ដំណើរអង់អាច; ការថ្នឹកប្រសប់; ការហាត់របស់ទាហានសេនា ។
-
យោង
( កិ.កិរិយាសព្ទ )
ភើចទាញពីខាងក្រោមមកខាងលើដោយចាប់កាន់ខ្សែឬពួរ : យោង ទឹកអណ្តូង ។ នាំមុខ, អន្ទងពីមុខ : ដើរយោងមុខ, ជិះសេះយោងមុខគោ ។ ធ្វើឲ្យអណ្តែតឡើង, ធ្វើឲ្យឡើងពីក្រាប : យោងមុខបូស, ព័ទ្ធបូសយោងមុខឲ្យឡើង ។ ជួយស្រោចស្រង់សង្រ្គោះ ដោយនាំមុខឲ្យបានប្រយោជន៍, ឲ្យបានស្រួល : យោងឲ្យរួចពីក្រីក្រ, យោងញាតិ, រកស៊ីយោងគ្នា, និយាយយោងគ្នា, ឆ្លើយយោងគ្នា ។ នាំយកគ្រឿងឆ្ងន់ទៅមក, ទទួលបន្ទុកធ្ងន់ : យោងសម្ពាយពីរបីតែ ម្នាក់ឯង; ធ្ងន់ណាស់យោងមិនរួចទេ ។ គូសជាគំនូសឬដឹកជាខ្សែទៅរកគ្នា, សរសេរឆ្លើយរកគ្នា : គូសយោង, សរសេរយោង, ដាក់លេខយោង ។
- យោងខ្លួន ឬ - យោងអាត្មា នាំខ្លួនឲ្យរួច, ធ្វើខ្លួនឲ្យបានសុខស្រួល ។
- យោងដំណើរ ឬ
- យោងសេចក្តី ធ្វើដំណើរឬសេចក្ដីឲ្យអណ្តែតឡើង, ឲ្យច្បាស់លាស់ ។
- យោងយឹត ឬ - យឹតយោង ជួយឲ្យរួចពីទុក្ខភ័យ, ឲ្យបានរួចពីការក្រ; ជេរប្រទេចផ្តាសា បូរបាច់ឲ្យវិនាស ។
- យោងអន្ទង ដឹកនាំឲ្យបានរួចពីការក្រ, ណែនាំ ឲ្យកើតប្រយោជន៍ ។
- ខ្យល់យោងទឹក ខ្យល់ដែលបក់យោងទឹកឲ្យឡើងឬយោងទឹកឲ្យធ្លាក់ភ្លៀង ។
- អណ្តូងយោង អណ្តូងដែលជ្រៅ ដងទឹកបានតែដោយយោង ។ល។
-
យោង
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ដងទឹកទាញយកមកខាងលើ, ប្រដាប់សម្រាប់ទាញឡើង : យោងដងទឹក, ខ្សែយោង, ដងយោង ។
-
យោជនា
( ន.នាមសព្ទ )
[យោជៈនា ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះគម្ពីរបាលីភាសាប្រាប់ដំណើរប្រយោគនិងសម្ពន្ធបាលីជាដើម ។
-
យោជន៍
( ន.នាមសព្ទ )
[យោច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(យោជន) ឈ្មោះមាត្រាវាស់ឬរង្វាស់បុរាណសម្រាប់ វាស់ ប្រវែងភូមិភាគឬចម្ងាយផ្លូវចំនួន៤គាវុត គឺ ៤០០ សិន : ផ្លូវចម្ងាយ ៨ យោជន៍ ។ បើវាស់កម្ពស់ដូចយ៉ាងកម្ពស់ភ្នំ, កម្ពស់ដើម ឈើធំជាដើមកំណត់ត្រឹម ៧ ហត្ថជា ១ យោជន៍ : ដើមជ្រៃក្រឹមកម្ពស់ ៣ យោជន៍កន្លះ (មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង)។
-
យោធ
( ន.នាមសព្ទ )
[យោធៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកចម្បាំង, ទាហាន, តែខ្មែរច្រើនប្រើជា យោធា ។ ប្រើជាបទសមាស :
- យោធកម្ម (យោធៈក័ម) ការរបស់អ្នកច្បាំង, មុខការរបស់ទាហាន ។
- យោធក្រឹត្យ (យោធៈក្រឹត) ក្រឹត្យរបស់អ្នកច្បាំង, ក្រឹត្យសម្រាប់ទាហាន ។
- យោធបរិក្ខារ (យោធៈប-រិក-ខា) បរិក្ខាររបស់ទាហាន ។ គ្រឿងប្រដាប់ចាំបាច់សម្រាប់សេនាទាហានបរិភោគ ប្រើប្រាស់គ្រប់យ៉ាង ។
- យោធពល (យោធៈពល់) កម្លាំងរបស់យោធា, កងកម្លាំងទាហាន, ពលទាហាន ។
- យោធព្យុហ : (យោធៈ--) មើលពាក្យ ព្យុហ: ។
- យោធភូមិ (យោធៈភូម) បន្ទាយ យោធា, ទីតាំងនៃកងទ័ព ។
- យោធវិជ្ជា ឬ--វិទ្យា(យោធៈវិច-ជាឬ-វិត-ទ្យា) ចំណេះសម្រាប់ទាហាន ។
- យោធវិន័យ (យោធៈ-វិនៃ) ច្បាប់សម្រាប់ទាហាន, ច្បាប់ប្រដៅទាហាន ។
- យោធសាស្រ្ត (យោធៈសាស) ក្បួនសម្រាប់ទាហាន, ក្បួនចម្បាំង ។ល។
-
យោធា
( ន.នាមសព្ទ )
( ពហុ. របស់ យោធៈ ) ទាហានទាំងឡាយ, ពួកទាហាន (ខ្មែរប្រើ ពាក្យនេះសំដៅសេចក្ដីជាឯកវចនៈក៏មាន) ។
- យោធាធិការ (សំ. បា. < យោធ “ទាហាន” + អធិការ “ភាវៈជាធំ, អំណាច, ការគ្រប់គ្រង”) ការគ្រប់គ្រងពួកទាហាន, ក្រសួងចម្បាំង ។
- យោធាធិការី (--រ៉ី) អ្នកគ្រប់គ្រងពួកទាហាន, អ្នកត្រួតទាហាន, នាយទាហាន ។
- យោធាធិបតី (--ប៉ៈដី) អធិបតីរបស់ពួកទាហាន, មេទ័ព ។ល។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>