Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យុរ
( កិ.កិរិយាសព្ទ )
or យុល
ទន់ដាបស្លុបចុះ, សំយាកដាបចុះ : មែកឈើយុរគ្របផ្លូវ ។
- យុរយារ ឬ
- យល់យារ ដែលយុលរយីករយាក : ចាស់ជរាសាច់ស្បែកឡើងយុរយារ ឬយុលយារ ។
-
យុរស្បូវ
( ន.នាមសព្ទ )
or យុលស្បូវ
ចុងសំយាបផ្ទះប្រក់ស្បូវដែលយុរសំយាកចុះ ។
-
យុវតី
( គុ.គុនសព្ទ, ន.នាមសព្ទ )
[យុវៈតីឬ-ដី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យុវតី, យុវន្តី, យូនី) ក្រមុំ, ស្ត្រីក្រមុំ : នាងយុវតី; យុវតីនេះ, យុវតីនោះ ។
-
យុវៈ
( គុ.គុនសព្ទ, ន.នាមសព្ទ )
or យុវ័ន
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យុវ; យុវន៑) កំលោះ, ប្រុសកំលោះ ។
- យុវជន (យុវៈជន់) ជនកំលោះ; ជនកំលោះក្រមុំ ។
- យុវភាព (យុវៈភាប) ភាវៈកំលោះ ឬក្រមុំ ។
- យុវរាជ (យុវៈរាច) ស្តេចកំលោះ, ព្រះរាជបុត្រកំលោះ ជារាជទាយាទ ។ល។
-
យុះៗ !
( ឧ.ឧទានសព្ទ )
សូរសព្ទបន្លឺតឿនបង្ខំសុនខឲ្យដេញឬបន្លឺបង្អើលសត្វសាហាវ ឲ្យ គេចចៀសចេញពីទីជិតខាងផ្លូវក្នុងព្រៃដែលគួរស្ញើប ។
-
យូយ !
( ឧ.ឧទានសព្ទ )
or យុយ !
ពាក្យស្រែកពន្យុយបន្លាចគ្នា : យូយដំរី !, យូយខ្លា !
-
យូរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមិនឆាប់, យឺត, អង្វែង : កាលយូរ, យូរថ្ងៃ, យប់យូរ; នៅយូរ, ប្រើបានយូរ, យូរណាស់ ។ ព. ផ្ទ. ឆាប់ ។
-
យូហឺ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មឹក) ។
-
យួន
( ន.នាមសព្ទ )
ជាតិមនុស្សអ្នកដែនតុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន : យួន តុងក័ង, យួនអណ្ណាម, យួនកូស័ងស៊ីន; ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ ។
-
យួរ
( កិ.កិរិយាសព្ទ )
ចាប់កាន់ព្យួរដោយដៃ : យួរបង្វេច, យួរចានស្រាក់ ។ លើកជើងចម្កយឬសំយុងដៃចុះដូចគេព្យួរ : យួរជើង, យួរដៃ ។ ចឹកឬខាំជាប់ ព្យួរស្តោក : មាន់ចឹកកង្កែបយួរ, ឆ្កែខាំមាន់យួរ, ពស់វែករនាមចឹក កូនក្របីយួរ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>