Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រង្គាល
( កិ.កិរិយាសព្ទ )
ដាលរាល, បែកសាយ : ឆេះរង្គាល ។
- រង្គាលចិត្ត រអាចិត្ត, ក្ដៅក្រហាយក្នុងចិត្ត ។
- រង្គំរង្គាល រង្គំរាលដាល; ក្ដៅក្រហាយសាយដាលរាលពីមួយទៅមួយ ។
-
រង្គើ
( កិ.កិរិយាសព្ទ )
ញ័ររញ្ជួយ : ខ្យល់ព្យុះខ្លាំងបក់ប៉ះរង្គើផ្ទះ ។ គុ. ដែលរលុងចាប់រង្កៀកបាន : ធ្មេញរង្គើ ។
-
រង្គើក
( កិ.កិរិយាសព្ទ )
កម្រើក, ធ្វើឲ្យកម្រើក : បង្គោលរង្គើក, ចាប់រង្គើកមើល ។
-
រង្គោះ
( កិ.កិរិយាសព្ទ )
រដោះ, របូត ព្រោះរលុង : កាំបិតរង្គោះ ។ ជ្រុះចុះ : ស្លឹកឈើរង្គោះ ។ រង្គោះរង្គាយ រង្គោះរាត់រាយ; ខ្ចាត់ខ្ចាយនូវវិនាស ។
-
រង្គំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលងំនៅជានិច្ច, ដែលឆេះកាត់ គគុល : ភ្លើងរង្គំ; ឆេះរង្គំ, ភ្លើងឆេះកាត់រង្គំ ។ រង្គំរង្គាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រង្គាល) ។
-
រង្វង់
( ន.នាមសព្ទ )
ទីឱកាសក្នុងវង់មូល : រង្វង់មាត់ល្អី ។
-
រង្វាន់
( ន.នាមសព្ទ )
របស់ដែលថែមឲ្យដោយឡែកផ្សេងលើសពីកំណត់ដែលត្រូវបាន, របស់ជាបំណាច់ដែលថែមឲ្យ ព្រោះគាប់ចិត្តឬដើម្បីបំពេញ ចិត្ត : ឲ្យរង្វាន់, ទទួលប្រាក់រង្វាន់ ។
- រង្វាន់ខាន់ខៅ រង្វាន់និងទ្រនឹប, របស់ដែលឲ្យដោយឡែកផ្សេងក្រៅពីទ្រនឹប ។
-
រង្វាល់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់វាល់ : រង្វាល់ស្រូវ, រង្វាល់ក្រួស, រង្វាល់ប្រេង, តៅរង្វាល់ ។
- ពេញរង្វាល់ (ព. ប្រ.) ពេញបន្ទុក, ពេញចំណុះ, ពេញកម្លាំង, ពេញរបុង : ទរឲ្យពេញរង្វាល់, លេងឲ្យពេញរង្វាល់, ស៊ីឲ្យពេញរង្វាល់ ។
-
រង្វាស់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់វាស់, គ្រឿងវាស់ : រង្វាស់ដី, ឈើរង្វាស់ ។
- រង្វាស់រង្វាល់ ប្រដាប់សម្រាប់វាស់និងប្រដាប់សម្រាប់វាល់ ។ តាមរង្វាស់រង្វាល់ (ព. ប្រ.) តាមព្រេងតាមកម្ម, តាមបុណ្យតាមព្រេង, តាមព្រេងសំណាង : តាមរង្វាស់រង្វាល់រាល់ខ្លួនចុះ, រកស៊ីតាមរង្វាស់រង្វាល់ (និយាយថា តាមរង្វះរង្វាល់ “តាមមុខបាទ” ក៏មាន) ។
-
រង្វឹង
( ន.នាមសព្ទ )
ប្រដាប់មានស្លាបធ្វើដោយឫស្សី មានភ្លៅមានដៃសណ្ឋានជារហាត់ ធំខ្ពស់ស្រោង មានជើងខ្ពស់សម្រាប់ព័ទ្ធសូត្រឬអំបោះ : ស្លាបរង្វឹង, ជើងរង្វឹង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>