Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រង្វើល
( កិ.កិរិយាសព្ទ )
ដែលមិនញឹក, មិនញាប់ គឺល្បោះៗ, ច្បោលៗ, មួយៗ : បន្ទោះរង្វើល ; ស្ទូងរង្វើលៗ, និយាយរង្វើលៗ ។
-
រង្វេល
( ន.នាមសព្ទ )
ចង្វាយអ្វីៗដែលទន់សម្រាប់រងសម្រាប់ទ្ររបស់ស្រួយ ឬរបស់ដែលឃ្លោង កុំឲ្យងាយបែក, កុំឲ្យឃ្លោង : រង្វេលចំបើង, រង្វេលស្មៅ, រង្វាលសំពត់ រង្វេលដែលធ្វើដោយចំបើង, ស្មៅ, សំពត់; រង្វេលឆ្នាំង, រង្វេលក្អម រង្វេលសម្រាប់ទ្រឆ្នាំង, ទ្រក្អម ។
-
រង្វះ
( ន.នាមសព្ទ )
ប្រឡាយខ្លីដែលវះភ្លឺឬទំនប់ជាផ្លូវឲ្យទឹកហូរ : ជីករង្វះទឹក ។ ចន្លោះដែលច្រហមានសណ្ឋានដូចគេវះ : រង្វះមាត់ ។
-
រង្សី
( ន.នាមសព្ទ )
[រ័ង-សី ]
or រស្មី, (រ័ស-ស្មី)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(រំសិ; រឝ្មិ) ពន្លឺ, ពន្លឺដែលមានខ្សែចាំងព្រាកៗ ។
- ឆព្វណ្ណរង្សី (ឆ័ប-ព័ន-ណៈ-រ័ង-សី) រស្មីមានព័ណ៌ ៦ គឺខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ប្រភស្សរ (រស្មីដែលចេញពីព្រះកាយនៃព្រះសព្វញ្ញុពុទ្ធ) ។
-
រចនា
( ន.នាមសព្ទ )
[រៈចៈន៉ា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការតាក់តែង; ការធ្វើឲ្យវិចិត្រផ្សេងៗ; ការរៀបរៀងឲ្យត្រូវរបៀបបែបយ៉ាង; ការតែងសេចក្ដីឲ្យចុះរបៀប; ... ។ ខ្មែរប្រើពាក្យនេះជា កិ. ក៏បាន : រចនាឲ្យល្អប្លែក ។ ប្រើជា គុ. ក៏បាន : ការរចនា, ក្បាច់រចនា ។
- សាលារចនា សាលាដែលមានពួកគ្រូបង្រៀនខាងការរចនាផ្សេងៗ (ឈ្មោះសាលារៀនមួយនៅក្រុងភ្នំពេញ ក្នុងសម័យមុន, សម័យតមកហៅ សាលាវិចិត្រសិល្ប) ។
-
រចនាបទុម
( ន.នាមសព្ទ )
[រៈចៈន៉ាប៉ៈទុំ ]
( បា.បាលី ( បាលីភាសា ) )
(រចនា + បទុម) មើលក្នុងពាក្យ រចនាប័ទ្ម ។
-
រចនាប័ទ្ម
( ន.នាមសព្ទ )
[រៈចៈន៉ាប័ត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រចនា “ការតាក់តែង” + បទ្ម “ឈូក”; រចនា + បទុម) ក្បាច់ត្របកឈូក (ហៅ រចនាបទុម ក៏បាន) :
- ក្បាច់រចនាប័ទ្ម ឬ
- ក្បាច់រចនាបទុម គឺក្បាច់ត្របកឈូកផ្ងារ ឬឈូកផ្កាប់ ឬក៏ទាំងផ្ងារទាំងផ្កាប់ : បល្ល័ង្កព្រះរចនាប័ទ្ម ។
-
រចលេខា
( ន.នាមសព្ទ )
[រៈចៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការគូរវាសឲ្យវិចិត្រ, ការគូរគំនូរ; ការសរសេរតែងសេចក្ដីឲ្យចុះ របៀប ។
-
រចល់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចល “កម្រើក, ញាប់ញ័រ, រំជួល, ជ្រួលច្រាល់, ...”) ជ្រួលជ្រើម, ជ្រួលច្របល់, ពោលពាក្យរញ៉ឡើងដោយជ្រួលជ្រើម : ផ្អើលរចល់, ភ័យរចល់, និយាយរចល់ ។
-
រចេចរចាច
( ឧ.ឧទានសព្ទ )
[រចេច-រចាច ]
សូរឮចេចៗចាចៗដោយច្រើន : កូនមាន់រត់ប្រសាចយំរចេចរចាច ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>