Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រចែករចោក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[រចែក-រចោក ]
ដែលឈ្លោះប្រកែករអែករអោកឬដែលឈ្លោះទាស់ទែងបាក់បែកគ្នា : ឈ្លោះប្រកែករចែករចោក ។
-
រឆៀបរញេញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[រឆៀប-រញេញ ]
ដែលបានឮដំណឹងរហាក់រហៀងមិនប្រាកដនាំឲ្យកើតសេចក្ដីរង្កៀស : ឮរឆៀបរញេញ ។
-
រឆេងរឆូង
( គុ.គុនសព្ទ )
[រឆេង-រឆូង]
ដែលក្រហេងក្រហូងពេញពាស : ដីរឆេងរឆូងព្រោះទឹកហូរច្រោះ ។
-
រឆេចរឆូច
( គុ.គុនសព្ទ )
[រឆេច-រឆូច]
ដែលមានស្នាមរវីមរវាមញោចចុះញោចឡើង : ស្នាមរឆេចរឆូច ។
-
រឆេតរឆូត
( គុ.គុនសព្ទ )
[រឆេត-រឆូត]
ដែលមានស្នាមឆូតក្រវេមក្រវាមពេញពាស : ស្នាមរឆេតរឆូត ។
-
រជក
( ន.នាមសព្ទ )
[រៈជៈកៈ ឬ រៈជក់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកជ្រលក់សំពត់, ជាងជ្រកក់សំពត់ជាដើម; ជាងលាបថ្នាំព័ណ៌; បើស្ត្រីជា រជកី ឬ រជិកា ។
-
រជកី
[រៈជៈ--]
មើលក្នុងពាក្យ រជក ។
-
រជតៈ
( ន.នាមសព្ទ )
[រៈជៈតៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រជត) ប្រាក់ ។
- រជតកម្ម (រៈជៈតៈក័ម) ការធ្វើប្រាក់, ការធ្វើគ្រឿងប្រាក់ ។
- រជតការ (រៈ-ជៈ-តៈ-កា) អ្នកធ្វើប្រាក់, ជាងធ្វើ គ្រឿងប្រាក់, អ្នកធ្វើប្រាក់ (ស្ត្រីរជតការិកា) ។
- រជតភណ្ឌ (រៈជៈតៈភ័ន) គ្រឿងប្រាក់ ។
- រជតម័យ (រៈជៈតៈម៉ៃ) ដែលធ្វើដោយប្រាក់, អ្វីៗដែលគេយកប្រាក់ធ្វើ ។
- រជតវត្ថុ (រៈជៈតៈវ័ត-ថុ) ប្រាក់ ។ល។
-
រជនកម្ម
( ន.នាមសព្ទ )
[រៈជៈនៈក័ម]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--កម៌ន៑) ការជ្រលក់; ការលាបថ្នាំរំលេចព័ណ៌ ។
-
រជនី
( ន.នាមសព្ទ )
[រៈជៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រាត្រី (យប់) ។
- រជនីករ ព្រះចន្ទ ។
- រជនីចរ បិសាចដែលត្រាច់តែក្នុងវេលាយប់, ព្រាយហោះ; ព្រះចន្រ្ទ; ផ្កាយ; ចោរ; អ្នកដើរល្បាត ក្នុងវេលាយប់; សត្វដែលចេញរកស៊ីតែក្នុងវេលាយប់ (សត្វរត្តិចរ) ។
- រជនីជល (--ជល់) ទឹកសន្សើម ។
- រជនីមុខ ពេលព្រលប់, ក្បាលព្រលប់ (ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>