Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខ្ជាប់ខ្ជួន ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ខ្ជាប់​ណាស់, មាំមួន​ណាស់ : របស់​ខ្ជាប់ខ្ជួន, គំនិត​ខ្ជាប់ខ្ជួន; ធ្វើ​ការ​ខ្ជាប់ខ្ជួន ។
  2. ខ្ជាយ ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ សន្ដាន​នឹង​រមៀត​សម្រាប់​ផ្សំ​ធ្វើ​គ្រឿង​សម្ល ។
  3. ខ្ជាំ ( គុ.គុនសព្ទ )
    មិន​ស្អាត​ដោយ​មាន​សំរាម ឬ អ្វី​ៗ​ស្មោកគ្រោគ រាយ​ឥត​សណ្ដាប់​ ។ កិ. វិ. ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ជ្រុះ ឲ្យ​ប្លែក​ឡើង : ជ្រុះ​ខ្ជាំ, ពង្រាយ​ខ្ជាំ ។
  4. ខ្ជាំងៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ពោល, ពាក្យ​ស្ដី ពាក្យ​និយាយ​ឲ្យ​ប្លែក​ឡើង : ពោល​ខ្ជាំង​ៗ, ស្ដី​ខ្ជាំង​ៗ, និយាយ​ខ្ជាំង​ៗ គឺ​ពោល, ស្ដី, និយាយ​បោក​បោះ​ខ្លាំង​ៗ ឥត​កោត​ញញើត, ឥត​គួរ​សម ។
  5. ខ្ជិល ( គុ.គុនសព្ទ )
    ដែល​មិន​ចូល​ចិត្ត​ធ្វើ​ការ ឬ ធុញ​ទ្រាន់​ស្អប់​ការ​ងារ ។ ពាក្យ​ផ្ទុយ​ឧស្សាហ៍ ។
  6. ខ្ជីខ្ជា ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ ធ្វើ, ពាក្យ​និយាយ​ឲ្យ​វិសេស​ឡើង :
    - ធ្វើ​ខ្ជីខ្ជា, និយាយ​ខ្ជីខ្ជា គឺ​ធ្វើ​ការ ឬ​និយាយ​អ្វី​មិន​ម៉ត់ចត់ ។ ជួន​កាល​មាន​ប្រើ​ជា គុណ​សព្ទ ដែរ ដូច​ពាក្យ​ថា “អ្នក​ឯង​នេះ​ជា​មនុស្ស​ខ្ជីខ្ជា​ណាស់” ។
  7. ខ្ជឹង ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​មួយ​ប្រភេទ មាន​សណ្ឋាន​ដូច​ត្រី​ឆ្លូញ តែ​ធំ​ជាង, មាន​សម្បុរ​ក្រឡេក្រឡា ។ ក្រឡា​ដែល​បែក​នៅ​ស្បែក​មនុស្ស​មាន​សណ្ឋាន​ដូច​ត្រី​ខ្ជឹង​ក៏​ហៅ​ថា ខ្ជឹង ដែរ :
    - បែក​ខ្ជឹង (ច្រើន​និយាយ​តែ​អំពី​កូន​ក្មេង​ដែល​ថ្លោស) ។
  8. ខ្ជឹប ( កិ.កិរិយាសព្ទ )
    ដេរ​ក្របួច : ខ្ជឹប​សំពត់, ខ្ជឹប​អាវ ។ ក្របួច​បបូរ​មាត់​ឲ្យ​រួប​ជិត : ខ្ជឹប​មាត់ ។
  9. ខ្ជឹប ( កិ.កិរិយាសព្ទ )
    បំព្រួញ, បង្រួម​រន្ធ​ឲ្យ​តូច ឬ ឲ្យ​ជិត ។
  10. ខ្ជួន ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ខ្ជាប់ : ខ្ជាប់ខ្ជួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជាប់​ខ្ជួន) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar