Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ញី
( គុ.គុនសព្ទ )
ដែលមានម្រាមដៃ ឬ ម្រាមជើងក្រញរ ស្រដៀងនឹងមើមខ្ញី : ម្រាមដៃខ្ញី, ម្រាមជើងខ្ញី ។
-
ខ្ញីវខ្ញូវ
( គុ.គុនសព្ទ )
ជ្រួញ, ក្រញូវ : មុខខ្ញីវខ្ញូវ, ក្រដាសខ្ញីវខ្ញូវ, សំពត់ខ្ញីវខ្ញូវ ។
-
ខ្ញឹង
( ន.នាមសព្ទ )
រង្វាល់យ៉ាងតូច ត្បាញដោយបន្ទោះ មានសណ្ឋានដូចកន្តាំង, ដូចកញ្ជើ ។
-
ខ្ញុកខ្ញូវ
( គុ.គុនសព្ទ )
ដែលជ្រួញរួញ ចំពាក់ក្រញុកក្រញូវ : ខ្សែខ្ញុកខ្ញូវ, អំបោះខ្ញុកខ្ញូវ។
-
ខ្ញុង
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយពួក ស្រដៀងនឹងកំពោង, កញ្ចែ ។ ខ្ញុងមានពីរពួកគឺ មួយពួក មានក្លិនខារ ក្រពុលឆ្អេះ, មួយពួកទៀត អ្នកស្រុកខ្លះ គេយកមកលីងបរិភោគបាន ដូចជាចង្រិត ។
-
ខ្ញុំ
( បុ. ស.បុរិសសព្ទនាម )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តាមលំអាន សំ. បា. ជាឧត្តមបុរិសៈ) សំដីដែលសាមីខ្លួន ហៅខ្លួនឯង : ខ្ញុំសុំអញ្ជើញបងទៅក្រុងព្រះសីហនុ ជាមួយនឹងខ្ញុំបាន ៣ ថ្ងៃ ។ ខ្ញុំបាទសម្រាប់និយាយជាមួយនឹងមន្រ្តីមានស័ក្ដិមធ្យម ឬ ជាមួយនឹងមនុស្សឥតយសស័ក្តិទេ ប៉ុន្តែគួរគោរព ។ ខ្ញុំប្របាទ សម្រាប់និយាយាជាមួយនឹងមន្រ្តីមានស័ក្តិធំ ។ បើស្ត្រីថា នាងខ្ញុំ ។ ខ្ញុំឯង ជាព្រះរាជឱង្ការ នៃព្រះមហាក្សត្រិយ៍ ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេ ដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថា អញ ឬ អញឯង ។ល។ បព្វជិតថា អាត្មា; ជាមួយនឹងឥស្សរជនថា អាត្មាភាព ។ បុរាណថា
- អាចក្ដី : អាចក្ដីពុំសូវសប្បាយ ចេះតែវិលមុខ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូលព្រះបង្គំ, ទូលព្រះបង្គំជាខ្ញុំ ផង ។(ន.) មនុស្សដែលកំដឹងទ្រព្យគេ គឺមនុស្សដែលទាល់ក្រ ហើយទៅខ្ចីទ្រព្យគេមកចិញ្ចឹមជីវិត រកសងគេមិនបាន យកខ្លួនទៅនៅបម្រើគេ ឬ មាតាបិតាចំពាក់ទ្រព្យគេឲ្យកូនទៅនៅបម្រើគេ, កូននោះក៏ឈ្មោះថាខ្ញុំគេ : មនុស្សខ្ញុំគេ (មានតែពីដើម, ក្នុងសម័យនេះលើកលែងមិនឲ្យមាន; ពាក្យគួរសមហៅជាបាលីភាសាថា ទាសា, ទាសី “ខ្ញុំប្រុស, ខ្ញុំស្រី”) ។
-
ខ្ញុំ
( ន.នាមសព្ទ )
មនុស្សដែលកំដឹងទ្រព្យគេ គឺមនុស្សដែលទាល់ក្រ ហើយទៅខ្ចីទ្រព្យគេមកចិញ្ចឹមជីវិត រកសងគេមិនបាន យកខ្លួនទៅនៅបម្រើគេ ឬ មាតាបិតាចំពាក់ទ្រព្យគេឲ្យកូនទៅនៅបម្រើគេ, កូននោះក៏ឈ្មោះថាខ្ញុំគេ : មនុស្សខ្ញុំគេ (មានតែពីដើម, ក្នុងសម័យនេះលើកលែងមិនឲ្យមាន; ពាក្យគួរសមហៅជាបាលីភាសាថា ទាសា, ទាសី “ខ្ញុំប្រុស, ខ្ញុំស្រី”) ។
-
ខ្ញុំកំដរ
( ន.នាមសព្ទ )
អ្នកបម្រើ, អ្នករស់នៅចាំបម្រើឲ្យបានជាគ្នា ។
-
ខ្ញុំកំដរ
( ន.នាមសព្ទ )
មនុស្សដែលនៅអាស្រ័យនឹងគេដូចជាខ្ញុំដែលគេលោះ : វាជាខ្ញុំកំដរគេ (មានតែក្នុងសម័យបុរាណ) ។
-
ខ្ញូច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យញាក់, ពាក្យកម្រើក, ពាក្យញោចឲ្យប្លែកឡើង : ញាក់ខ្ញូច, កម្រើកខ្ញូច; ញោចខ្ញូច គឺញាក់, កម្រើក, ញោចដោយភ្ញាក់, ដោយរសើប ។
<< Prev 1 ... 15 16 17 18 19 20 Next >>