Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ញម
( គុ.គុនសព្ទ )
ដែលទ្រុឌទ្រមខ្លាំង, ដែលល្វើយខ្លាំង ៖ អស់កម្លាំងខ្ញម ។
-
ខ្ញាក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យព្រឺ, ពាក្យចៀសឲ្យវិសេសឡើង : ព្រឺខ្លួនខ្ញាក, ចៀសខ្ញាក ។
-
ខ្ញារ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យខ្ញៀវ : ខ្ញៀវខ្ញារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ញៀវខ្ញារ) ។
-
ខ្ញាល់
( កិ.កិរិយាសព្ទ )
ខឹង : ស្ដេចខ្ញាល់, លោកសង្ឃខ្ញាល់ (រ. ស. និង ស. ស.) ។
-
ខ្ញាល់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យវិលឲ្យប្លែកឡើង : វិលខ្ញាល់ គឺវិលញាប់ ។
-
ខ្ញាំ
( កិ.កិរិយាសព្ទ )
ចាប់ដោយក្រញាំដៃ ឬក្រញាំជើង គឺចាប់ដោយចុងម្រាមទាំងអស់ ឬ ក្រចៅ ដោយម្រាមទាំងអស់ : មនុស្សខ្ញាំ, សត្វខ្ញាំ, ក្ដិចខ្ញាំ ។
-
ខ្ញិកខ្ញុក
( គុ.គុនសព្ទ )
ផតប៉ោង, ក្រញិកក្រញុក, ក្រញីវក្រញូវ (និយាយបានតែពីរបស់ស្ដើងឆ្មារហើយទន់) ។
-
ខ្ញិកៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យកម្រើកឲ្យប្លែកឡើង : កម្រើកខ្ញិកៗ គឺកម្រើកតិចៗ តែញយៗ ។
-
ខ្ញិលៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យបង្រះឲ្យប្លែកឡើង :
- បង្រះខ្ញិលៗ គឺបង្រះយ៉ាងខ្សោយ ។
-
ខ្ញី
( ន.នាមសព្ទ )
ឈ្មោះប្រទាលមួយប្រភេទ សន្ដាននឹងរំដេងបរិភោគជាអាហារបាន ឬ ធ្វើជាថ្នាំកែរោគបាន ។
<< Prev 1 ... 15 16 17 18 19 20 Next >>