Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ជើច
( គុ.គុនសព្ទ )
ដែលមានដំណើរខ្ញើចៗ មិនរាបស្មើ : ដំណើរខ្ជើចៗ, មនុស្សខ្ជើច ។
-
ខ្ជេញ
( កិ.កិរិយាសព្ទ )
ជ្រេញ, ធុញ, ទ្រាន់ ។ គុ. ដែលនាំឲ្យជ្រេញចិត្ត, ដែលសាំដដែលៗ នាំឲ្យធុញទ្រាន់ ។
-
ខ្ជេញខ្ជិល
( គុ.គុនសព្ទ )
ខ្ជិលកម្ជេញ គឺខ្ជិលរងៀករងៀម, ខ្ជិលច្រអូសស្ទើរក្រោកពុំរួច : ខ្ជេញខ្ជិលឡេះឡោះ ខ្ជិលច្រអូសរម៉េះរម៉ោះ ។
-
ខ្ជែង
( កិ.កិរិយាសព្ទ )
កន្ធែកចេញពីគ្នា ខ្ជែងជើង, ខ្ជែងដៃ ។
-
ខ្ជោក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជាក) ។
-
ខ្ជោកខ្ជាក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីដំណើរចាយវាយប្រាក់កាសខ្ជីខ្ជាឥតបើគិត ដូចគេគ្រវាត់គ្រវែងចោល : ចាយវាយខ្ជោកខ្ជាក ។ សូរឮវាយដោយរំពាត់ : វាយខ្ជោកខ្ជាក ។
-
ខ្ជោល
( កិ.កិរិយាសព្ទ )
អំពីសណ្ឋានដែលផុសភលៗ ឡើង : ទឹកពុះខ្ជោល ។ គុ.
- សំដីខ្ជោល គឺសំដីដែលចេះតែ មានចេញមកឥតកោតក្រែង ។
-
ខ្ជះខ្ជាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ឥតសណ្ដាប់ធ្នាប់, រាត់រាយដូចគេជះចោល : ចាយវាយប្រាក់កាសខ្ជះខ្ជាយ, ចេះតែស៊ីចាយខ្ជះខ្ជាយឥតបើគិត ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) >
- កញ្ជះកញ្ជាយ ផង ។
-
ខ្ញក
( ឧ.ឧទានសព្ទ )
សូរសម្រែកមាន់ : មាន់ស្រែកឮខ្ញក ។
-
ខ្ញង់
( គុ.គុនសព្ទ )
ពាក្យសម្រាប់ចម្រើនពាក្យរាង, ពាក្យទ្រង់ឲ្យប្លែកឡើង : រាងខ្ញង់, ទ្រង់ខ្ញង់ គឺមានសណ្ឋាន, លំនាំចុះវង់ ចុះបែបបទ ឥតមានទាស់ ឥតមានឆ្គង ។
<< Prev 1 ... 15 16 17 18 19 20 Next >>