Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខ្ជើច ( គុ.គុនសព្ទ )
    ដែល​មាន​ដំណើរ​ខ្ញើច​ៗ មិន​រាប​ស្មើ : ដំណើរ​ខ្ជើច​ៗ, មនុស្ស​ខ្ជើច ។
  2. ខ្ជេញ ( កិ.កិរិយាសព្ទ )
    ជ្រេញ, ធុញ, ទ្រាន់ ។ គុ. ដែល​នាំ​ឲ្យ​ជ្រេញ​ចិត្ត, ដែល​សាំ​ដដែល​ៗ នាំ​ឲ្យ​ធុញ​ទ្រាន់ ។
  3. ខ្ជេញខ្ជិល ( គុ.គុនសព្ទ )
    ខ្ជិល​កម្ជេញ គឺ​ខ្ជិល​រងៀករងៀម, ខ្ជិល​ច្រអូស​ស្ទើរ​ក្រោក​ពុំ​រួច : ខ្ជេញខ្ជិល​ឡេះឡោះ ខ្ជិល​ច្រអូស​រម៉េះរម៉ោះ ។
  4. ខ្ជែង ( កិ.កិរិយាសព្ទ )
    កន្ធែក​ចេញ​ពី​គ្នា ខ្ជែង​ជើង, ខ្ជែង​ដៃ ។
  5. ខ្ជោក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជាក) ។
  6. ខ្ជោកខ្ជាក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    អំពី​ដំណើរ​ចាយ​វាយ​ប្រាក់​កាស​ខ្ជីខ្ជា​ឥត​បើ​គិត ដូច​គេ​គ្រវាត់​គ្រវែង​ចោល : ចាយ​វាយ​ខ្ជោកខ្ជាក ។ សូរ​ឮ​វាយ​ដោយ​រំពាត់ : វាយ​ខ្ជោកខ្ជាក ។
  7. ខ្ជោល ( កិ.កិរិយាសព្ទ )
    អំពី​សណ្ឋាន​ដែល​ផុស​ភល​ៗ ឡើង : ទឹក​ពុះ​ខ្ជោល ។ គុ.
    - សំដី​ខ្ជោល គឺ​សំដី​ដែល​ចេះ​តែ មាន​ចេញ​មក​ឥត​កោត​ក្រែង ។
  8. ខ្ជះខ្ជាយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ឥត​សណ្ដាប់ធ្នាប់, រាត់រាយ​ដូច​គេ​ជះ​ចោល : ចាយ​វាយ​ប្រាក់​កាស​ខ្ជះខ្ជាយ, ចេះ​តែ​ស៊ី​ចាយ​ខ្ជះខ្ជាយ​ឥត​បើ​គិត ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) >
    - កញ្ជះកញ្ជាយ ផង ។
  9. ខ្ញក ( ឧ.ឧទានសព្ទ )
    សូរ​សម្រែក​មាន់ : មាន់​ស្រែក​ឮ​ខ្ញក ។
  10. ខ្ញង់ ( គុ.គុនសព្ទ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​រាង, ពាក្យ​ទ្រង់​ឲ្យ​ប្លែក​ឡើង : រាង​ខ្ញង់, ទ្រង់​ខ្ញង់ គឺ​មាន​សណ្ឋាន, លំនាំ​ចុះ​វង់ ចុះ​បែប​បទ ឥត​មាន​ទាស់ ឥត​មាន​ឆ្គង ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar