Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខ្ញម ( គុ.គុនសព្ទ )
    ដែល​ទ្រុឌទ្រម​ខ្លាំង, ដែល​ល្វើយ​ខ្លាំង ៖ អស់​កម្លាំង​ខ្ញម ។
  2. ខ្ញាក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ព្រឺ, ពាក្យ​ចៀស​ឲ្យ​វិសេស​ឡើង : ព្រឺ​ខ្លួន​ខ្ញាក, ចៀស​ខ្ញាក ។
  3. ខ្ញារ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ​ខ្ញៀវ : ខ្ញៀវខ្ញារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ញៀវខ្ញារ) ។
  4. ខ្ញាល់ ( កិ.កិរិយាសព្ទ )
    ខឹង : ស្ដេច​ខ្ញាល់, លោក​សង្ឃ​ខ្ញាល់ (រ. ស. និង ស. ស.) ។
  5. ខ្ញាល់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​វិល​ឲ្យ​ប្លែក​ឡើង : វិល​ខ្ញាល់ គឺ​វិល​ញាប់ ។
  6. ខ្ញាំ ( កិ.កិរិយាសព្ទ )
    ចាប់​ដោយ​ក្រញាំ​ដៃ ឬ​ក្រញាំ​ជើង គឺ​ចាប់​ដោយ​ចុង​ម្រាម​ទាំង​អស់ ឬ ក្រចៅ ដោយ​ម្រាម​ទាំងអស់ : មនុស្ស​ខ្ញាំ, សត្វ​ខ្ញាំ, ក្ដិច​ខ្ញាំ ។
  7. ខ្ញិកខ្ញុក ( គុ.គុនសព្ទ )
    ផត​ប៉ោង, ក្រញិកក្រញុក, ក្រញីវក្រញូវ (និយាយ​បាន​តែ​ពី​របស់​ស្ដើង​ឆ្មារ​ហើយ​ទន់) ។
  8. ខ្ញិក​ៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​កម្រើក​ឲ្យ​ប្លែក​ឡើង : កម្រើក​ខ្ញិក​ៗ គឺ​កម្រើក​តិច​ៗ តែ​ញយ​ៗ ។
  9. ខ្ញិល​ៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​បង្រះ​ឲ្យ​ប្លែក​ឡើង :
    - បង្រះ​ខ្ញិល​ៗ គឺ​បង្រះ​យ៉ាង​ខ្សោយ ។
  10. ខ្ញី ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ សន្ដាន​នឹង​រំដេង​បរិភោគ​ជា​អាហារ​បាន ឬ ធ្វើ​ជា​ថ្នាំ​កែ​រោគ​បាន ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar