Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខ្ញី ( គុ.គុនសព្ទ )
    ដែល​មាន​ម្រាម​ដៃ ឬ ម្រាម​ជើង​ក្រញរ ស្រដៀង​នឹង​មើម​ខ្ញី : ម្រាម​ដៃ​ខ្ញី, ម្រាម​ជើង​ខ្ញី ។
  2. ខ្ញីវខ្ញូវ ( គុ.គុនសព្ទ )
    ជ្រួញ, ក្រញូវ : មុខ​ខ្ញីវខ្ញូវ, ក្រដាស​ខ្ញីវខ្ញូវ, សំពត់​ខ្ញីវខ្ញូវ ។
  3. ខ្ញឹង ( ន.នាមសព្ទ )
    រង្វាល់​យ៉ាង​តូច ត្បាញ​ដោយ​បន្ទោះ មាន​សណ្ឋាន​ដូច​កន្តាំង, ដូច​កញ្ជើ ។
  4. ខ្ញុកខ្ញូវ ( គុ.គុនសព្ទ )
    ដែល​ជ្រួញ​រួញ ចំពាក់​ក្រញុកក្រញូវ : ខ្សែ​ខ្ញុកខ្ញូវ, អំបោះ​ខ្ញុកខ្ញូវ។
  5. ខ្ញុង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ល្អិត​មួយ​ពួក ស្រដៀង​នឹង​កំពោង, កញ្ចែ ។ ខ្ញុង​មាន​ពីរ​ពួក​គឺ មួយ​ពួក មាន​ក្លិន​ខារ ក្រពុល​ឆ្អេះ, មួយ​ពួក​ទៀត អ្នក​ស្រុក​ខ្លះ គេ​យក​មក​លីង​បរិភោគ​បាន ដូច​ជា​ចង្រិត ។
  6. ខ្ញុំ ( បុ. ស.បុរិសសព្ទនាម )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (តាម​លំអាន សំ. បា. ជា​ឧត្តម​បុរិសៈ) សំដី​ដែល​សាមី​ខ្លួន ហៅ​ខ្លួន​ឯង : ខ្ញុំ​សុំ​អញ្ជើញ​បង​ទៅ​ក្រុង​ព្រះ​សីហនុ ជាមួយ​នឹង​ខ្ញុំ​បាន ៣ ថ្ងៃ ។ ខ្ញុំ​​​បាទ​សម្រាប់​និយាយ​ជាមួយ​នឹង​មន្រ្តី​មាន​ស័ក្ដិ​មធ្យម​ ឬ ជាមួយ​នឹង​មនុស្ស​ឥត​យស​ស័ក្តិ​ទេ ប៉ុន្តែ​គួរ​គោរព ។ ខ្ញុំ​ប្របាទ សម្រាប់​និយាយា​ជាមួយ​នឹង​មន្រ្តី​មាន​ស័ក្តិ​ធំ ។ បើ​ស្ត្រី​ថា នាង​ខ្ញុំ ។ ខ្ញុំ​ឯង ជា​ព្រះ​រាជ​ឱង្ការ នៃ​ព្រះ​មហា​ក្សត្រិយ៍ ដែល​ទ្រង់​ប្រាស្រ័យ​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ដោយ​ការ​គួរ​សម; បើ​ព្រះ​រាជ​ឱង្ការ​ពុំ​គួរ​សម​ទេ ដូច​អ្នក​បម្រើ​បម្រាស់​ស្និទ្ធ​ជិត​ព្រះ​អង្គ​ជាដើម​ថា អញ ឬ អញ​ឯង ។ល។ បព្វជិត​ថា អាត្មា; ជាមួយ​នឹង​ឥស្សរ​ជន​ថា អាត្មា​ភាព ។ បុរាណ​ថា
    - អាច​ក្ដី : អាច​ក្ដី​ពុំ​សូវ​សប្បាយ ចេះ​តែ​វិល​មុខ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូល​ព្រះ​បង្គំ, ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ផង ។

     (ន.)  មនុស្ស​ដែល​កំដឹង​ទ្រព្យ​គេ គឺ​មនុស្ស​ដែល​ទាល់​ក្រ ហើយ​ទៅ​ខ្ចី​ទ្រព្យ​គេ​មក​ចិញ្ចឹម​ជីវិត រក​សង​គេ​មិន​បាន យក​ខ្លួន​ទៅ​នៅ​បម្រើ​គេ ឬ មាតា​​បិតា​ចំពាក់​ទ្រព្យ​គេ​ឲ្យ​កូន​ទៅ​នៅ​បម្រើ​គេ, កូន​នោះ​ក៏​ឈ្មោះ​ថា​ខ្ញុំ​គេ : មនុស្ស​ខ្ញុំ​គេ (មាន​តែ​ពី​ដើម, ក្នុង​សម័យ​នេះ​លើក​លែង​មិន​ឲ្យ​មាន; ពាក្យ​គួរ​សម​ហៅ​ជា​បាលី​ភាសា​ថា ទាសា, ទាសី “ខ្ញុំ​ប្រុស, ខ្ញុំ​ស្រី”) ។

  7. ខ្ញុំ ( ន.នាមសព្ទ )
    មនុស្ស​ដែល​កំដឹង​ទ្រព្យ​គេ គឺ​មនុស្ស​ដែល​ទាល់​ក្រ ហើយ​ទៅ​ខ្ចី​ទ្រព្យ​គេ​មក​ចិញ្ចឹម​ជីវិត រក​សង​គេ​មិន​បាន យក​ខ្លួន​ទៅ​នៅ​បម្រើ​គេ ឬ មាតា​​បិតា​ចំពាក់​ទ្រព្យ​គេ​ឲ្យ​កូន​ទៅ​នៅ​បម្រើ​គេ, កូន​នោះ​ក៏​ឈ្មោះ​ថា​ខ្ញុំ​គេ : មនុស្ស​ខ្ញុំ​គេ (មាន​តែ​ពី​ដើម, ក្នុង​សម័យ​នេះ​លើក​លែង​មិន​ឲ្យ​មាន; ពាក្យ​គួរ​សម​ហៅ​ជា​បាលី​ភាសា​ថា ទាសា, ទាសី “ខ្ញុំ​ប្រុស, ខ្ញុំ​ស្រី”) ។
  8. ខ្ញុំ​កំដរ ( ន.នាមសព្ទ )
    អ្នក​បម្រើ, អ្នក​រស់​នៅ​ចាំ​បម្រើ​ឲ្យ​បាន​ជា​គ្នា ។
  9. ខ្ញុំ​កំដរ ( ន.នាមសព្ទ )
    មនុស្ស​ដែល​នៅ​អាស្រ័យ​នឹង​គេ​ដូច​ជា​ខ្ញុំ​ដែល​គេ​លោះ : វា​ជា​ខ្ញុំ​កំដរ​គេ (មាន​តែ​ក្នុង​សម័យ​បុរាណ) ។
  10. ខ្ញូច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ញាក់, ពាក្យ​កម្រើក, ពាក្យ​ញោច​ឲ្យ​ប្លែក​ឡើង : ញាក់​ខ្ញូច, កម្រើក​ខ្ញូច; ញោច​ខ្ញូច គឺ​ញាក់, កម្រើក, ញោច​ដោយ​ភ្ញាក់, ដោយ​រសើប ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar