Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខ្ញើច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ខ្ជើច : ដំណើរ​ខ្ញើច​ៗ ; ដើរ​ខ្ញើច​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជើច ផង) ។
  2. ខ្ញៀវ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ដើរ, ពាក្យ​បណ្ដើរ​ឲ្យ​ប្លែក​ឡើង : មាន់​បណ្ដើរ​កូន​ខ្ញៀវ, មនុស្ស​ដើរ ឬ អង្គុយ​ខ្ញៀវ គឺ​ឈូឆរ​ច្រើន​គ្នា ។
  3. ខ្ញៀវខ្ញារ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ទ្រហឹង​អឺង​កង ដោយ​សូរ​សម្រែក​នៃ​សត្វ​បក្សី : សារិកា​កែវ​ស្រែក​ខ្ញៀវខ្ញារ ។
  4. ខ្ញែក ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ សម្រាប់​ធ្វើ​ថ្នាំ​បញ្ចុះ ។
  5. ខ្ញែកខ្ញក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​មាន់​ច្រើន ស្រែក​តិច​ៗ ខ្លាំង​ៗ តូច​ៗ ធំ​ៗ : មាន់​ស្រែក​ឮ​ខ្ញែកខ្ញក ។
  6. ខ្ញែតៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ពោល, និយាយ, ស្ដី​ឲ្យ​ប្លែក​ឡើង : និយាយ​ខ្ញែត​ៗ គឺ​និយាយ​ចច្រែត​ខ្លាំង​ៗ ឥត​ក្រែង (សំដី​ស្រ្តី) ។
  7. ខ្ញែម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    រម្យទម, កន្ដឹម : អង្គុយ​បត់​ជើង​ខ្ញែម គឺ​អង្គុយ​បត់​ជើង​សមរម្យ​ស្រួលបួល ។ អំពី​ដំណើរ ឬ អាការ​ដែល​ទំពា​ស៊ី : ទំពា​ខ្ញែម​ៗ ។
  8. ខ្ញែរ ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ ផ្លែ​មាន​មមីស​រមាស់​ណាស់ : វល្លិ​ខ្ញែរ, ខ្ញែរ​រោល ។
    - ដួង​ខ្ញែរ ដួង​ដែល​កើត​ក្នុង​វល្លិ​ខ្ញែរ ។
  9. ខ្ញែរ ( ន.នាមសព្ទ )
    ឈ្មោះ​ល្ហុង​មួយ​ប្រភេទ ធាង​វែង ស្លឹក​ធំ ឆែក​ៗ មាន​ប្រហោង​ក្នុង​ធាង ក្លិន​ក្រពុល ផ្លែ​ចង្កោម​ៗ កួរ​ផ្លែ​មួយ​ៗ ទំហំ​ប៉ុន​ផ្លែ​ពុទ្រា ឬ ផ្លែ​កន្ទួត, មាន​រោម​នៅ​សំបក​ដូច​ផ្លែ​សាវម៉ាវ, គ្រាប់​ធ្វើ​ជា​ប្រេង : ល្ហុង​ខ្ញែរ ។
  10. ខ្ញោក ( គុ.គុនសព្ទ )
    ដែល​ស្រួយ​ក្រៃពេក; ស្រួយ​ណាស់ : ស្រួយ​ខ្ញោក ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar