Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វរ្ម័ន
( ន.នាមសព្ទ )
[វ័រ-មុ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វម៌ន៑) ក្រោះ, អាវក្រោះ ។
- ជយវរ្ម័ន (ជៈយៈ--) អាវក្រោះមានជ័យ; អ្នកពាក់ក្រោះមានជ័យ ។ ព្រះបរមនាម ឬគោរមនៃព្រះបរមនាមរបស់ព្រះមហាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋសម័យមហានគរ (សម័យនគរធំ) : ព្រះបាទជយវរ្ម័នទី៧ ... ។
-
វរវន្ទា
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ) )
ថ្វាយបង្គំ, សំពះ, គំនាប់, គោរពដ៏ប្រសើរ ។
-
វលាហក
( ន.នាមសព្ទ )
[វៈលាហៈកៈ]
or ពលាហក
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មេឃ; ពពក, ពពកខាប់; ភ្លៀង ។ ទេវតាអ្នកបណ្ដាលឲ្យកើតភ្លៀង, ឲ្យកើតខ្យល់ ; វស្សវលាហក (វ័ស-សៈ--) វលាហកបណ្ដាលឲ្យធ្លាក់ភ្លៀង; វាតវលាហក (វាតៈ--) វលាហកបណ្ដាលឲ្យមានខ្យល់ ។ សេះ, ច្រើនហៅថា សេះវលាហក ។
-
វលី
( ន.នាមសព្ទ )
[វៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វលិ ឬ វលី) ស្បែកដែលជ្រិតជ្រីវ, ដែលជ្រួញ; ផ្នត់; ផ្នត់ពោះ; ផ្នត់ថ្ងាស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : យាយតាទាំងទ្វី មុខមានវលី ជរាណាស់ហើយ ពុំសមបីបើ ធ្វើឫកតោះតើយ ខ្លួនចាស់ម្ល៉ឹងហើយ គួរមានសង្វេគ ។
-
វលីមុខ
( ន.នាមសព្ទ )
[វៈលីមុក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វលិ-- ឬ វលី--) ស្វា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីសត្វវលីមុខ ស៊ុកគ្រលុកបែបសម្បើម ចេះតែញាក់ចិញ្ចើម មុខពព្រើមដូចឥតទុក្ខ ។
-
វលុកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាលុកា) ។
-
វល់
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វល “បិទបាំង; ព័ទ្ធជុំវិញ; វិលក្រឡឹងជុំវិញ”) ដែលហូរឬបក់កួចវិលត្រឡប់ : ទឹកវល់, ខ្យល់វល់ ។ ដែលទញ់តុះឬទញ់ទាល់គិតមិនលេច: គំនិតវល់, ប្រាជ្ញាវល់ ។ ដែលមានសូរឮថប់ៗក្នុងច្រមុះមិនសូវច្បាស់ : សំឡេងវល់ ។
-
វល័យ
( ន.នាមសព្ទ )
[វៈល៉ៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វលយ) កង; កងដៃឬកងជើង : វល័យមាស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នាងនាដពាក់វល័យ មុខប៉ប្រៃចេញកែក្រាយ អ្នកមើលរាំទាំងឡាយ សឹងសប្បាយរីករាយក្រៃ ។
-
វល្មីកិ
[វ័ល-មី-កិ ]
មើលពាក្យ វាល្មីកៈ ឬ វាល្មីកិ ។
-
វល្លភា
( ន.នាមសព្ទ )
[វ័ល-លៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ភរិយា, ភរិយាដែលស្វាមីស្រឡាញ់ទុកចិត្តឥតរង្កៀស, ភរិយាគាប់គួរ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>