Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វល្លភៈ
( គុ.គុនសព្ទ )
[វ័ល-លៈភៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វល្លភ) ដែលស្និទ្ធ, ស្និទ្ធស្នាល, ជិតដិត; ដែលគាប់គួរ; ដែលជាទីស្រឡាញ់អស់ពីចិត្ត ។ វល្លភភាព ភាវៈស្និទ្ធស្នាល; ការគាប់គួរ ។
- វល្លភមិត្ត ឬ--មិត្រ មិត្រយ៉ាងស្និទ្ធ, មិនទំនុកទុកចិត្តស្មើខ្លួនមួយ ។ល។
-
វល្លិ
( ន.នាមសព្ទ )
[វ័ល ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វល្លី) លតា ។
- វល្លិជាតិ ឬ វល្លី-- (វ័ល-លិ-ជាត ឬ វ័ល-លី--) លតាជាតិទួទៅ : បោចវល្លិធ្វើចំណង ។
-
វល្លិជាតិ
or វល្លី--
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វល្លិ) ។
-
វសនដ្ឋាន
( ន.នាមសព្ទ )
[វៈសៈន៉ាត់-ឋាន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--ស្ថាន) ទីនៅ, លំនៅ, ផ្ទះ; ភូមិលំនៅ (ប្រើជា វាសនដ្ឋាន ក៏បាន) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំនៅ ថែមទៀតផង ។
-
វសន្តតិលក
( ន.នាមសព្ទ )
[វៈស័ន-តៈតិ ល៉ៈកៈ ]
or #NAME?
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះឆន្ទមួយប្រភេទ ក្នុងមួយបាទ (មួយឃ្លា) មាន ១៤ អក្សរ កំណត់ដោយអក្សរទី ១, ២, ៤, ៨, ១១, ១៣, ១៤ ជា គរុ, អក្សរ ៧ តួក្រៅពីនេះជាលហុ (បួនបាទជាមួយគាថា); សម្រាប់ប្រើខាងភាសាសំស្រ្កឹតនិងបាលីឬប្រើខាងភាសាខ្មែរក៏បាន តែពិបាកតែងណាស់ (មេឆន្ទនេះថា វុត្តាវសន្តតិលកា តភជា ជគា គោ) ។
-
វសន្តរដូវ
[វៈសន់-តៈរដូវ]
or វសន្តរតូវ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វសន្ត + ឫតុ; វសន្ត + ឧតុ > វសន្តោតុ) រដូវឈើជ្រុះលាស់ស្លឹក ឬរដូវឈើលាស់ស្លឹកបញ្ចេញផ្កា, មាន ២ ខែ, រាប់ពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃ ១៥ កើតខែពិសាខ, មាន ៥៩ ថ្ងៃ (គួរកុំច្រឡំ វសន្ត និង វស្សាន, កុំសរសេរ វស្សន្ត-- ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ ១ ន. ផង ។
-
វសល
( ន.នាមសព្ទ )
[វៈសល់]
or វសលៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វសល; វ្ឫឞល) មនុស្សជាតិទាប; មនុស្សជាតិសូទ្រៈ; មនុស្សជួជាតិ (ហៅ វសលជាតិ ឬ វសលមនុស្ស ក៏បាន); បើស្រ្តីជា វសលី (សំ. វ្ឫឞលី) ស្រីជាតិទាប; ស្រីជាតិសូទ្រៈ (វសលី នេះ ជាពាក្យអាសគ្រាម, បា. ច្រើនប្រើជា អាលបនៈ ថា វសលិ ជាសម្តីពុំសមគួរសោះឡើយ...) ។
-
វសវត្តី
( ន.នាមសព្ទ )
[វៈសៈវ័ត-តី ឬ--ដី]
( បា.បាលី ( បាលីភាសា ) )
ទេវបុត្តមារ (វៃវស្វត “ព្រះយមរាជ; ផ្កាយសៅរ៍; ទេវបុត្តមារ”) ។ អ្នកញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន, អ្នកវាតអំណាច (សំ. ហៅ វឝវរ្តិន៑ ក៏បាន) ។
-
វសុធា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពសុធា) ។
-
វសុន្ធរា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពសុន្ធរា) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>