Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វសុមតី
( ន.នាមសព្ទ )
[វៈសុ-មៈតី ឬ--ដី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផែនដី; លោក, ពិភពលោក; ប្រទេស (ប្រើជា ពសុមតី ក៏បាន) ។
-
វស្សកាល
( ន.នាមសព្ទ )
[វ័ស-សៈ--]
or វស្សសម័យ
( បា.បាលី ( បាលីភាសា ) )
(វស្ស + កាល ឬ សមយ) កាលឬសម័យមានភ្លៀង, រដូវភ្លៀង (វស្សានកាល ឬ --រដូវ) ។
-
វស្សវលាហក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វលាហក) ។
-
វស្សា
( ន.នាមសព្ទ )
[វ័ស-សា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វស្ស; វឞ៌, វរ្សា) ឆ្នាំ; ភ្លៀង; រដូវភ្លៀង ។ កាន់វស្សា ឬ ចាំវស្សា នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់បព្វជិតពុទ្ធសាសនិក ។
- ខែវស្សា ខែមានភ្លៀង (ព. ផ្ទ. ខែប្រាំង) ។
- ចូលវស្សា ប្តេជ្ញាថា នៅក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរ ។
- ចេញវស្សា នៅចាំវស្សាគ្រប់គ្រាន់តាមកាលកំណត់ហើយ ។
- ចំណេញវស្សា សម័យដែលពួកបព្វជិតពុទ្ធសាសនិកចេញវស្សាហើយ គឺកាលជាខាងចុងនៃវស្សានរដូវ ។
- ដាច់វស្សា នៅឲ្យកន្លងអរុណក្នុងទីក្រៅអាវាសដែលកំណត់ចាំវស្សា របស់ភិក្ខុសាមណេរ ។
- ទៀនវស្សា ទៀនធំដែលទាយកប្រគេនភិក្ខុសង្ឃឲ្យអុជក្នុងរដូវភ្លៀង ... ។
- មួយវស្សា មួយរដូវភ្លៀង : បួសបានមួយវស្សា ។
- សំពត់ចំណាំវស្សា សំពត់ដែលទាយកប្រគេនភិក្ខុសាមណេរអ្នកនៅចាំវស្សារួចហើយ ។ល។
-
វស្សានៈ
( ន.នាមសព្ទ )
[វ័ស-សាន៉ៈ ]
or វស្សានរដូវ
( បា.បាលី ( បាលីភាសា ) )
(វស្សាន) រដូវភ្លៀង ។
- វស្សានកាល ឬ - --សម័យ កាលឬសម័យមានភ្លៀង; រដូវភ្លៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ ១ ន. ផង) ។
-
វស្សូបនាយិកា
( ន.នាមសព្ទ )
[វ័ស-សូប៉ៈ ន៉ា-- ]
( បា.បាលី ( បាលីភាសា ) )
(< វស្ស “ភ្លៀង, រដូវភ្លៀង” + ឧបនាយិកា “តិថីដែលបង្អោនចូលមក”) ថ្ងៃជិតចូលវស្សា (ព. វិ. ពុ.) ។
-
វហតី
( ន.នាមសព្ទ )
[វៈហៈតី ឬ--ដី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
នទីទាំងពួង (សម្រាប់ប្រើតាមកវីត្រូវការ) ។
-
វហនកម្ម
( ន.នាមសព្ទ )
[វៈហៈនៈ-- ]
or #NAME?
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វហន) ការនាំទៅ (មានលី, យួរជាដើម) ។
-
វា
( បុ. ស.បុរិសសព្ទនាម )
គេ; ពាក្យសម្រាប់និយាយជាជំនួសឈ្មោះមនុស្សក្មេងជាង ឬមនុស្សថ្នាក់តូចទាបជាង ឬក៏សត្វតិរច្ឆាន, វត្ថុ, ធម្មជាតិ,... ផ្សេងៗ : ហាមពួកក្មេងកុំឲ្យវាលេងទឹក; កូនខ្ញុំវាឈឺ; កូនគោវាយំរកមេវា; ការុងវាតូចច្រកអង្ករមិនអស់; គំនិតវារាក់ ។ល។
-
វាកចិរពស្រ្ដ
( ន.នាមសព្ទ )
[វាកៈចិរៈព័ស ឬ--ពស់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
( វកចិរ+ វស្រ្ត, វ > ព) សំពត់សំបកឈើ; សំពត់ឆ្មៃ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>