Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខ្ចើច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​ដំណើរ​ខើច​ជើង​មិន​ស្មើ​គ្នា រាង​ខ្ពស់​ម្ខាង ទាប​ម្ខាង : ជើង​ខ្ចើច; ដើរ​ខ្ចើច​ៗ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជើច ផង) ។
  2. ខ្ចោត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដោយ​មាន​ជើង​ចោត​ម្ខាង ឬ​ទាំង​ពីរ​ខាង ហើយ​ដើរ​ជាន់​ដី​ដោយ​ចុង​ជើង កែង​ជើង​ផុត​ពី​ដី ឧ. មនុស្ស​ដើរ​ខ្ចោត ។
  3. ខ្ចោប ( កិ.កិរិយាសព្ទ )
    វេច, ក្ដោប, ធ្វើ​ឲ្យ​ជា​កញ្ចោប : ខ្ចោប​អង្ករ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កញ្ចោប ផង)។
  4. ខ្ចោះ ( គុ.គុនសព្ទ )
    អាក់អួល, មិន​ជា​របៀប​រៀបរយ : សេចក្ដី​សំបុត្រ​នេះ​ខ្ចោះ​ច្រើន​កន្លែង; ល្អ​ឥត​ខ្ចោះ ។
  5. ខ្ចៅ ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​តូច​សណ្ដាន​នឹង​ខ្យង។ ដែក​មាន​ទង​សណ្ឋាន​ដូច​គូទ​ខ្ចៅ : មួល​ខ្ចៅ​ឲ្យ​ជាប់ ។ ស្នាម​ដែល​វិល​វង់​ដូច​គូទ​ខ្ចៅ​នៅ​ម្រាម​ដៃ ម្រាម​ជើង​ក៏​ហៅ​ថា ខ្ចៅ ដែរ : ខ្ចៅ​ដៃ ខ្ចៅ​ជើង ។
  6. ខ្ជាក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ធ្លាក់, ដោយ​គ្រវាត់, ដោយ​បោក : ធ្លាក់​ឮ​ខ្ជាក, គ្រវាត់​ឮ​ខ្ជាក, បោក​ឮ​ខ្ជាក ។ កិ. វិ. ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ធ្លាក់; ពាក្យ​គ្រវាត់, ពាក្យ​បោក​ឲ្យ​វិសេស​ឡើង : ធ្លាក់​ខ្ជាក, គ្រវាត់​ខ្ជាក, បោក​ខ្ជាក ។
  7. ខ្ជាក់ ( កិ.កិរិយាសព្ទ )
    ទម្លាក់​បញ្ចេញ​អ្វី​ៗ ពី​មាត់ : ខ្ជាក់​បាយ​ចេញ​ពី​មាត់ ។
  8. ខ្ជាង ( ន.នាមសព្ទ )
    ឈើ ឬ ឫស្សី​ដែល​ចង​ជា​ទោង​អប​ទូក​មិន​ឲ្យ​ឃ្លោង : ទូក​ចង​ខ្ជាង​ដោយ​ឫស្សី​មិន​ឲ្យ​ឃ្លោង​លិច ។
  9. ខ្ជាន់ៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​និយាយ​ឲ្យ​វិសេស​ឡើង : និយាយ​ខ្ជាន់​ៗ គឺ​និយាយ​ផ្ទួន​ៗ ដដែល​ៗ ។
  10. ខ្ជាប់ ( គុ.គុនសព្ទ )
    ឋិត​ថេរ, មាំមួន, ជាប់លាប់ ។ ប្រើ​ជា កិរិយា​វិសេសន៍ ក៏​បាន : “ត្រង់​ណា​ហៅ​ច្បាប់​កាន់​ខ្ជាប់​កុំ​បី​បង់ ចំណេរ​ទៅ​លង់ ខ្លួន​បាន​ជា​ធំ” ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar