Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ចប់
( កិ.កិរិយាសព្ទ )
រុំ ឬ វេចជាកញ្ចប់, ធ្វើឲ្យមានជាកញ្ចប់ : ខ្ចប់បាយមួយកញ្ចប់ទៅបរិភោគតាមផ្លូវ ។
-
ខ្ចរ
( កិ.កិរិយាសព្ទ )
ខ្ទរ, ខ្ទរខ្ទារ, លេចឮពេញពាស : កេរ្តិ៍ឈ្មោះពីរោះខ្ចរ ។ ច្រើនប្រើជាមួយនឹង ខ្ចាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ និងពាក្យ ខ្ចរខ្ចាយ បន្ទាប់នេះ) ។
-
ខ្ចរខ្ចាយ
( កិ.កិរិយាសព្ទ )
សុសសាយ, ផ្សាយទួទៅ : បែកខ្ចរខ្ចាយទៅហើយ, កេរ្តិ៍ឈ្មោះល្អរបស់អ្នកល្បីឮខ្ចរខ្ចាយគ្រប់តំបន់ ។
-
ខ្ចាត់
( កិ.កិរិយាសព្ទ )
ព្រាត់ព្រាយ, បែកខ្ញែក; ឃ្លាតចេញ : ខ្ចាត់ចេញពីស្រុកកំណើត។
-
ខ្ចាត់ខ្ចាយ
( កិ.កិរិយាសព្ទ )
រាត់រាយ, រោយរាយ : អង្ករកំពប់ខ្ចាត់ខ្ចាយអស់ ។
-
ខ្ចាយ
( កិ.កិរិយាសព្ទ )
ខ្ទាតចេញ : កំពប់ស្រូវខ្ចាយ ។
-
ខ្ចាស់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹកប្រហែលនឹងចន្ទន៍ ផ្លែប្រហែលនឹងមក្លឿមានរសចត់ ប្រើស៊ីជាជំនួសស្លាបាន : ខ្ចាស់ជាឈើមានម្លប់ជិតល្អណាស់ ។
-
ខ្ចី
( កិ.កិរិយាសព្ទ )
យកពីគេមកប្រើហើយឲ្យទៅវិញ : ខ្ចីប្រាក់, ខ្ចីទូក, ខ្ចីចាន ។
-
ខ្ចី
( គុ.គុនសព្ទ )
ដែលមិនទាន់ចាស់, មិនទាន់ទុំ : ចេកខ្ចី, ស្វាយខ្ចី ។ ពាក្យផ្ទុយ ចាស់, ទុំ ។
-
ខ្ចូវ
( ន.នាមសព្ទ )
រុក្ខជាតិមួយប្រភេទ ច្រើនដុះនៅព្រៃភ្នំ ដើមធំខ្ពស់ មានខ្លឹម, សាច់ហាប់ជិតស្និទ្ធជាប់ល្អ ប្រើជាគ្រឿងទព្វសម្ភារៈ ផ្សេងៗបាន ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>