Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខ្ញោក ( គុ.គុនសព្ទ )
    ដែល​ស្រួយ​ក្រៃពេក; ស្រួយ​ណាស់ : ស្រួយ​ខ្ញោក ។
  2. ខ្តត ( កិ.កិរិយាសព្ទ )
    បន្លឺ​សំឡេង (មាន់) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ទាត ។
  3. ខ្ទង់ ( ន.នាមសព្ទ )
    ឈើ​ខណ្ឌ​ទទឹង តូច ឬ ធំ ខ្លី ឬ វែង តាម​សម​គួរ​ដល់​របស់​ដែល​ត្រូវ​ឲ្យ​មាន : ខ្ទង់​ទូក, ខ្ទង់​ចាប៉ី ជាដើម ។
  4. ខ្ទប ( កិ.កិរិយាសព្ទ )
    ផ្អោប, ឱបអង ដើម្បី​ឲ្យ​គង់​នៅ មិន​ឲ្យ​ខូច​ខាត : អប​ខ្ទប ។
  5. ខ្ទប់ ( កិ.កិរិយាសព្ទ )
    បិទ​ស្ទះ : ខ្ទប់​ទ្វារ, ខ្ទប់​រន្ធ​សត្វ ។
  6. ខ្ទម ( ន.នាមសព្ទ )
    ផ្ទះ​តូច​ជា​ទី​សម្រាប់​សំចត : ខ្ទម​ចាំ​ចាប ។
  7. ខ្ទរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​លាន់​រំពង​ញាប់​ញ័រ : សូរ​ខ្ទរខ្ទារ, បាញ់​ខ្ទរខ្ទារ ។
  8. ខ្ទរខ្ទ័រ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​លាន់​រំពង​ញ័រ​សុសសាយ​ដោយ​បាញ់​កាំភ្លើង ឬ​ដោយ​វាយ​ស្គរ​ធំ​ជាដើម : បាញ់​កាំភ្លើង​ឮ​ខ្ទរខ្ទ័រ ។
  9. ខ្ទាត ( កិ.កិរិយាសព្ទ )
    ប៉ើង​ខ្ចាយ​ចេញ ។ បន្លឺ​សំឡេង​ឲ្យ​ដឹង​ថា នឹង​ពង ឬ ពង​រួច​ហើយ (មាន់) : មាន់​ញី​ខ្ទាត, មេមាន់​ខ្ទាត, ខ្លះ​ហៅ​ថា ខ្តត : មាន់​ខ្តត ។
  10. ខ្ទារ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ទរ) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar