Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម

Chuon Nath's Khmer-Khmer Dictionary
  1. មហិច្ឆតា ( ន.នាមសព្ទ ) [មៈហិច-ឆៈ តា ]   ( បា.បាលី​ ( បាលីភាសា ) )
    (មហា + ឥច្ឆតា) សេចក្ដី​ប្រាថ្នា​ធំ, ការ​ចង់​បាន​ច្រើន, សេចក្ដី​លោភលន់ : មហិច្ឆតា ជា​ធម្ម​ជាតិ​នាំ​ឲ្យ​មាន​ការ​ច្រណែន​ឈ្នានីស​ចំពោះ​គ្នីគ្នា ។ ព. ផ្ទ. អប្បិច្ឆតា ។
  2. មហិទ្ធានុភាព ( ន.នាមសព្ទ ) [មៈហិត-ធានុ ភាប ]   ( បា.បាលី​ ( បាលីភាសា ) )
    (មហិទ្ធានុភាវ < មហា + ឥទ្ធិ + អានុភាវ) អានុភាព​នៃ​ឫទ្ធិ​ធំ​ឬ​ឫទ្ធិ​ខ្លាំង : មាន​មហិទ្ធានុភាព ។
  3. មហិទ្ធិឫទ្ធិ ( ន.នាមសព្ទ ) [មៈហិត-ធិរឹត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មហា + ឥទ្ធិ, ឫទ្ធិ) ឫទ្ធិ​ធំ ឬ​ឫទ្ធិ​ខ្លាំង​ក្រៃ​លែង ឬ​ក៏​ឫទ្ធិ​សម្បើម : មាន​មហិទ្ធិ​ឫទ្ធិ ។
  4. មហិន្ទត្ថេរ ( ន.នាមសព្ទ ) [មៈហិន-ទ័ត ថេរ៉ៈ ឬ--ថែ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ស្ថវិរ) នាម​មហា​ថេរ​មួយ​អង្គ​ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ អសោក ឬ ធម្មាសោក, ជា​អ្នក​នាំ​ព្រះ​ពុទ្ធ​សាសនា​ពី​មជ្ឈិម​ប្រទេស​ទៅ​ប្រតិស្ឋាន​ឯ​លង្កា​ទ្វីប​ក្នុង​រាជ​ក្សត្រិយ៍​កោះ​លង្កា​ទ្រង់​ព្រះ​នាម​ព្រះ​បាទ ទេវានម្បិយ​តិស្សៈ ក្នុង​ខាង​ដើម​នៃ​សតវត្សរ៍​ទី ៤ នៃ​ពុទ្ធ​សករាជ (ហៅ​ថា មហា​មហិន្ទត្ថេរ ក៏​បាន) ។
  5. មហិមា ( គុ.គុនសព្ទ ) [មហិមា] or មហិមន្ត   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (មហិមន៑, មហិមន្ត៑ ឬ មហិមា; មហិមន្តុ > មហិមា) ដែល​មាន​ច្រើន, ច្រើន​ក្រៃ, ក្រៃ​កន្លង; ធំ​សម្បើម, ដែល​គួរ​ស្បើម : ច្រើន​មហិមា, ខ្លាំង​មហិមា ។ ន. ភាវៈ​ធំ, ទូលាយ ។ ប្រើ​ជា កិ. វិ. ក៏​បាន : ខឹង​មហិមា ឬ–មហិមន្ត; ច្រើន​និយាយ​ក្លាយ​ថា មោះហិមា គួរ​លែង​ប្រើ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កង​ពល​ច្រើន​ក្រៃ​មហិមា ឥត​មាន​រួញរា​ គឃា​រុក​ចូល​ឥត​ក្រែង ។ ក្រអឺត​ក្រទឺត​ឃើញ​ស្ដែង សន្ធាប់​គ្នា​ឯង ឲ្យ​ខ្លាច​ស្ញប់ស្ញែង​រាល់​ប្រាណ សត្រូវ​ពុំ​អាច​រុញ​ច្រាន ត​ទប់​ពុំ​បាន ក៏​រត់​ប្រញាយ​ថយ​ក្រោយ ។ល។
  6. មហិស្សរៈ ( ន.នាមសព្ទ ) [មៈហិស-សៈ រ៉ៈ] or មហេស្វរៈ (មហេស-ស្វៈ រ៉ៈ)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< មហា + ឥស្សរៈ; < មហា + ឦឝ្វរ “ដែល​ជា​ធំ​ក្រៃ​លែង”; ឬ​ក៏ < មហី + ឥស្សរ; < មហី + ឦឝ្វរ “អ្នក​ដែល​ជា​ធំ​លើ​ផែន​ដី”) ព្រះ​ឥសូរ; ម្ចាស់​ផែន​ដី, ស្ដេច​ផែន​ដី (ក្សត្រិយ៍​ទ្រង់​រាជ្យ) ។
    - មហិស្សរាធិបតី (មៈហិស-សៈរ៉ាធិ​ប៉ៈដី) ព្រះ​មហា​ក្សត្រ​ដែល​ជា​អធិបតី​លើ​ពួក​ក្សត្រិយ៍​ទ្រង់​រាជ្យ (រាជាធិ​រាជ; ស្ដេច​ចក្រពត្តិ) ។
  7. មហី ( ន.នាមសព្ទ ) [មៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ផែន​ដី ។ ឈ្មោះ​ទន្លេ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា, ច្រើន​មាន​តំណាល​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​និង​គម្ពីរ​ព្រាហ្មណ៍ ។
  8. មហីលតា ( ន.នាមសព្ទ ) [មៈហ៊‌ីលៈដា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    វល្លិ​ក្នុង​ផែន​ដី (វល្លិ​ដី), ឫស​ដី គឺ​ជន្លេន (ព. ខ្ព.) ។
  9. មហឹសា ( ន.នាមសព្ទ ) [មៈហិង-សា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មហិស ឬ មហឹស, ពហុ.--សា; មហិឞ) ក្របី​ទាំងឡាយ ។
    - មហឹសី ក្របី​ញី, មេ​ក្របី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : គ្រា​នោះ​មហឹសា បាន​ឃើញ​ខ្លា​នា​ដង​ព្រៃ បាន​ប្រាប់​មហឹសី ថា​នែ​វ៉ី​ខ្លា​ធំ​ណាស់ ។ ...
  10. មហេសក្ខ ( ន.នាមសព្ទ ) [មៈហេស័ក ]   ( បា.បាលី​ ( បាលីភាសា ) )
    (< មហា + ឦស + អាខ្យា “ដែល​គេ​និយាយ​គ្នា​ថា​ជា​ធំ​ចម្បង”) ពាក្យ​សម្រាប់​ហៅ​ទេវតា​ដែល​មាន​អានុភាព​ធំ; សរសេរ​ជា មហេស័ក្ខ ក៏​បាន; ក្នុង​កាព្យ​ប្រើ​ជា មហេសក្ខា ក៏​បាន ។ ប្រើ​ជា​បទ​សមាស​ក៏​បាន : មហេសក្ខ​ទេវតា, មហេសក្ខ​ទេវ​បុត្ត, មហេសក្ខ​ទេវ​រាជ (មៈហេស័កខៈ--) ទេវតា, ទេវ​បុត្ត ទេវ​រាជ ជា​មហេសក្ខ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar