Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខឿន ( ន.នាមសព្ទ )
    ថ្នាក់, ជាន់​រង​គេហដ្ឋាន ឬ ដី​ដែល​លើក​ហើយ​មាន​ឈើ​ច្រុះ ឬ​រៀប​ឥដ្ឋ, ថ្ម​រាំង​ពី​ខាង​ជុំ​វិញ ដើម្បី​មិន​ឲ្យ​លិច​ទឹក : ខឿន​វិហារ, ខឿន​ពោធិព្រឹក្ស ។
  2. ខៀន ( ន.នាមសព្ទ )
    សំពត់​ផាឌិប ឬ ទេស​មាន​ផ្កា​បោះ​ពុម្ព​ពណ៌​ផ្សេង​ៗ ធ្វើ​មក​ពី​ប្រទេស​ក្រៅ​សម្រាប់​ស្លៀក​ចង​ក្បិន ។
  3. ខៀវ ( គុ.គុនសព្ទ )
    ពណ៌​ផ្ទៃ​មេឃ​ជា​ប្រក្រតី ។
  4. ខេ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ខឹង : ខេខឹង ។
  5. ខេត្ត ( ន.នាមសព្ទ ) [ខែត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ក្សេត្រ) ស្រែ; ចំការ; តំបន់, នាទី ។ ភាគ​ផែន​ដី​ដែល​បែង​ជា​អន្លើ​ៗ មាន​ប្រជុំ​ស្រុក​ច្រើន​ដោយ​រដ្ឋបាល​បញ្ញត្ត : ខេត្ត​កណ្ដាល, ខេត្ត​កំពង់ចាម ។ល។ ប្រើ​តាម​ទម្លាប់​ជាប់​មក​ជា​យូរ​ហើយ សរសេរ​ជា
    - ខែត្រ ។
  6. ខេន ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ពួក​ល្ខោន តួ​ឡេវ, តួ​ទាហាន : ពួក​ខេន ។
  7. ខេមរភាសា ( ន.នាមសព្ទ )
    សំដី​ខ្មែរ, ពាក្យ​ខ្មែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខេមរៈ និង ភាសា) ។
  8. ខេមរៈ ( ន.នាមសព្ទ ) [ខេម៉ៈរ៉ៈ]
    ខ្មែរ; (ពាក្យ​នេះ​មាន​ទំនង​ជា​បាលី​ភាសា​ដែល​ប្រែ​ថា “មនុស្ស​មាន​សេចក្ដី​ក្សេម” មក​អំពី​វិគ្គហៈ​ថា “ខេមំ យស្ស អត្ថីតិ ខេមរោ” ឬ ជា​ពហុវចនៈ​ថា “ខេមំ យេសមត្ថីតិ ខេមរា”; ប៉ុន្តែ​នឹង​ពោល​ឲ្យ​ប្រាកដ​ថា បាន​ជា​ហៅ “ខេមរៈ​ៗ” នោះ ពី​ព្រោះ​ប្រែ​ថា មាន​សេចក្ដី​ក្សេម ដូច្នេះ​ក៏អាច​ដឹង​ប្រាកដ​ពុំ​បាន ព្រោះ​ក្នុង​សិលា​ចារឹក​បុរាណ សរសេរ “ក្មែរ” ក៏​មាន ។
  9. ខេមរ​រដ្ឋ ( ន.នាមសព្ទ ) [--រ័ត ]
    ដែន​របស់​ខ្មែរ, ប្រទេស​ខ្មែរ (ប្រទេស​កម្ពុជា) ។
  10. ខែ ( ន.នាមសព្ទ )
    រាសី​ដែល​ចែក​ចេញ​ពី​ក្នុង​ឆ្នាំ​នីមួយ​ៗ តាម​ដំណើរ​ព្រះ​ចន្ទ ឬ ដំណើរ​ព្រះ​អាទិត្យ​មាន ១២ រាសី; ក្នុង​រាសី​នីមួយ​ៗ មាន ២៨, ២៩, ៣០ ឬ ៣១ ថ្ងៃ ហៅ​ថា ខែ ។ ឯ​ខែ​ទាំង ១២ មាន​ចន្ទគតិ​គឺ
    - មិគសិរ ទី ១,
    - បុស្ស ទី ២,
    - មាឃ ទី ៣,
    - ផគ្គុណ ទី ៤,
    - ចេត្រ ទី ៥,
    - ពិសាខ ទី ៦,
    - ជេស្ឋ ទី ៧,
    - អាសាធ ទី ៨,
    - ស្រាពណ៍ ទី ៩,
    - ភទ្របទ ទី ១០,
    - អស្សុជ ទី ១១,
    - កត្តិក ទី ១២ ។ កាល​ណា​បើ​ដាក់​ថ្ងៃ ខែ ជា​លេខ ត្រូវ​សរសេរ​លេខ ១ ជា​ជំនួស​ខែ មិគសិរ លេខ ២ ជា​ជំនួស​ខែ បុស្ស ។ ។ល។ ខែ អាសាធ ជួន​កាល​មាន​ ២ ដង មុន​ឈ្មោះ
    - បឋមាសាធ ក្រោយ​ឈ្មោះ
    - ទុតិយាសាធ; បើ​យក​លេខ​ប្រើ​ជា​ជំនួស​ខែ បឋមាសាធ ត្រូវ​ដាក់​លេខ ៨ ក្រោម​សូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវ​ដាក់​លេខ ៨ ពីរ​តម្រួត​លើ​គ្នា ( ᧰ ) ។ ចន្ទ​មណ្ឌល ក្នុង​អាកាស​ក៏​ហៅ​ថា ខែ ដែរ : សំពះ​ព្រះ​ខែ, ខែ​រះ, ខែ​លិច ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar